ព័ត៌មានទាន់ហេតុការណ៍៖

“ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់” ជាមួយ HEINEKEN®

ចែករំលែក៖

ភ្នំពេញ៖ កាលថ្ងៃទី ៩ ខែមីនា យុទ្ធនាការទូទាំងប្រទេសមួយបានចាប់ផ្តើមបន្ទាប់ពីការប្រកាសថាកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®នឹងធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងវីរបុរសបាល់ទាត់Ruud van Nistelrooyចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 4 ខែមេសាឆ្នាំ 2018 ខាងមុខនេះ។

យុទ្ធនាការUEFA Champions Leagueឆ្នាំ 2018 របស់ស្រាបៀរ Heineken®ដែលមានឈ្មោះថា”ចែករំលែកភាពរំភើបរីករាយចែករំលែកពានរង្វាន់” មានគោលបំណងចែករំលែកភាពរំភើប និងភាពសប្បាយរីករាយនៃការប្រកួតនេះជាមួយនឹងអ្នកគាំទ្រទូទាំងពិភពលោក។កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®នឹងជួយអ្នកគាំទ្របានឃើញផ្ទាល់នូវពានរង្វាន់ដ៏ល្បីល្បាញនេះ និងមានឱកាសជួបផ្ទាល់ជាមួយវីរបុរសបាល់ទាត់UEFA Champions League ។

ស៊េរីនៃស្ពតផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍កំពុងបានចាក់ផ្សាយអមជាមួយយុទ្ធនាការការទាក់ទងតាមឌីជីថលដែលមានឈ្មោះពិសេសថា#ShareTheTrophyដែលអ្នកគាំទ្រស្រាបៀរHeineken®និងអ្នកគាំទ្រUEFA Champions Leagueអាចចែករំលែកតាមអនឡាញដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ។

កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® ផ្តល់ឲ្យអ្នកគាំទ្រកីឡាបាល់ទាត់នៅជុំវិញពិភពលោកមានឱកាសកាន់តែស្និទ្ធស្នាលជាមួយវីរបុរសជើងឯកបាល់ទាត់ និងពានរង្វាន់UEFA Champions Leagueដ៏ល្បីល្បាញ។ ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំនៃកម្មវិធីដំណើរទេសចរណ៍នេះបានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី និងអាមេរិកខាងត្បូង និងអាមេរិកខាងជើង។

កម្មវិធីដំណើរទេសចរណ៍នេះនឹងមកដល់ប្រទេសកម្ពុជាជាលើកទីមួយចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ខែមេសាឆ្នាំ២០១៨ ខាងមុខនេះ ដែលក្រុមអ្នកគាំទ្រមានឱកាសដ៏កម្រក្នុងការថតរូបជាមួយនឹងពានរង្វាន់ដ៏ល្បីល្បាញនេះ ជួបផ្ទាល់ជាមួយRuud van Nistelrooyនិងទទួលបទពិសោធន៍ដ៏រំភើបជាមួយនឹងសកម្មភាពដែលគាំទ្រដល់កម្មវិធីដំណើរទេសចរណ៍នេះ។

ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®នៅក្នុងប្រទេសកម្ពុជានិងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ។

ចំពោះព័ត៌មានលម្អិតសូមចូលមើលគេហទំព័រwww.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរHeinekenដោយទទួលខុសត្រូវ

អត្ថបទ៖ ថម សន

 


ចែករំលែក៖