ព័ត៌មានទាន់ហេតុការណ៍៖

មិនធម្មតា! កីឡាករវ័យ២៥ឆ្នាំរបស់អេហ្ស៊ីប Mohamed Salah ឈរកំពូលតារាងជើងស៊ុតនៅ Premier League

ចែករំលែក៖

កីឡាករអន្តរជាតិអេហ្ស៊ីប Mohamed Salah បានមកឈរកំពូលតារាងជាកីឡាកររក គ្រាប់បាល់បានច្រើនជាងគេបង្អស់នៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier League។

ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះបានរុញខ្សែប្រយុទ្ធអង់គ្លេស Harry Kane ទៅកាន់លំដាប់ទី២ បន្ទាប់ពីស៊ុតបាល់បាន៤គ្រាប់តែម្នាក់ឯងនៅពេលក្រុមហង្សក្រហមសំពង Watford ៥ទល់នឹង០កាលពីថ្ងៃសៅរ៍ ទី១៧ ខែមីនា ។

អតីតកីឡាកររបស់ក្លិបChelseaនិងRomaរូបនេះរកបាន២៨គ្រាប់ហើយនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។ ចំណែក Harry Kane របស់ក្រុម Tottenham រកបានតែ២៤គ្រាប់ ប៉ុណ្ណោះ។

Mohamed Salah មិនត្រឹមតែកំពុងឈរកំពូលតារាងនៅអង់គ្លេសនោះទេ ថែមទាំងរកគ្រាប់បាល់ច្រើនជាងគេបង្អស់ក្នុងចំណោមក្របខ័ណ្ឌធំៗទាំង៥របស់អឺរ៉ុបផងដែរ។

Mohamed Salah បានធ្វើដំណើរដើម្បីបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀតនៅក្លិបហង្សក្រហម ដោយបានបំបែកកំណត់ត្រារបស់កីឡាករ Fernando Torres ស៊ុតចូលច្រើនបំផុតក្នុង១រដូវកាល ។

ចំណែកលោក Jurgen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpoolបាននិយាយថា កីឡាករ Mohamed Salah កំពុងតែស្ថិតនៅលើផ្លូវទៅរកភាព ជោគជ័យក្នុងវិស័យបាល់ទាត់ដូចខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Barcelonaហើយ ៕ ដេវីត


ចែករំលែក៖