ខេត្តព្រៃវែង៖ លោក ឧកញ៉ា មុិល សារឿន និងលោកស្រី មាស ណាវី លោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌល នាឡិកាស្វុីសនិងជប៉ុន លោក សូយ ណារិទ្ធ និងលោកស្រី លោក ជា សារ៉េត រួមជាមួយសប្បុរសជន ជាច្រើននាក់ និង ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយ ចំណុះជើងវត្តលោកគ្រូអ្នកគ្រូសិស្សានុសិស្ស អាជ្ញាធរដែនដី ឃុំ ស្រុក ខេត្ត ក្នុងខេត្តព្រៃ វែងទាំងមូលមតិគ្នាជាឯកច្ឆន្ជរៀបចំពិធី បុណ្យឆ្លងសម្ពោធដើម្បីវេរប្រគេនដល់ ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តប្រើប្រាស់កាលពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី១៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតី ភាព លោក ស្បេង សារ៉ាត ប្រធានក្រុម ប្រឹក្សាខេត្តព្រៃវែង ដែលមានអ្នកចូលរួម សរុបប្រមាណជិត ១ ពាន់នាក់ ។
លោក សឿង សុជាតិ អភិបាលស្រុក កំចាយមារ បានឲ្យដឹងថា ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រហូតមកដល់សព្វថ្ងៃ នេះក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រមុខរាជ រដ្ឋាភិបាល កម្ពុជា ដែលមានក្រសួងធម្មការ និងសាសនា ជាសេនាធិការ បានធើ្វឲ្យ វិស័យព្រះពុទ្ធសាសនាមានការរីកច្រើន គួឲ្យគត់សម្គាល់ ។
នៅក្នុងស្រុកកំចាយមារ មានវត្តចំនួន ៣៦វត្ត អាស្រម១កន្លែង និងមានព្រះអង្គ គង់នូវ ៣៦២អង្គ ភិក្ខុ១២០អង្គ សមណេ ២៤២អង្គ អាចារ្យ ១៤៥ នាក់ និងគណៈ កម្មការចំនួន១៦០នាក់ទៀត ។ ដោយ ឡែក វត្តទួលវៀងនេះមានអាយុកាលជាង ១០០ឆ្នាំមកហើយ មានព្រះគ្រូចៅអធិកា ចំនួន៩អង្គហើយគិតមកដល់ពេលនេះ ។
បុ៉ន្ដែវត្តនេះបានបំផ្លិចបំផ្លាញខ្ទេចខ្ទី ទាំងអស់នាអំឡុងឆ្នាំ១៩៧៩ ក្រោយការ ដួលរលំរបបបុ៉លពតមក វត្តទួលវៀង និងសមិទ្ធផលនានាបានកសាងឡើងវិញ ដោយសារកម្លាំងសាមគ្គីគ្នារបស់ប្រជា ពលរដ្ឋជិតឆ្ងាយចំណុះជើងព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ ព្រមទាំងមាន ការជួយឧបត្តម្ភគាំទ្រ ពីសំណាក់សប្បុរស ជន ទាំងក្នុងនិងក្រៅប្រទេសបានកសាង នូវឧបដ្ឋានសាលា១ខ្នង ដែលមាន បណ្ដោយ ៣២ម៉ែត្រ ទទឹង១៦ម៉ែត្រ ចាប់ ផ្ដើមកសាងពីថ្ងៃ១៦ ខែមករា ឆ្នាំ២០១៨ ដោយចំណាយ ថវិកាសរុបអស់ចំនួនទឹក ប្រាក់ ២២៣ លានរៀល ។
ក្នុងឱកាសនោះ លោកស្បេង សារ៉ាត មានប្រសាសន៍ថា ការកើតឡើងនូវសមិទ្ធ ផលនានា ក្នុងទីអារាមវត្តទួលវៀងយើងនេះគឺផ្ដើមចេញពីស្មារតីសាមគ្គីគ្នាជាធ្លុង មួយរបស់ប្រជាពលរដ្ឋចំណុះជើងវត្តនិងសប្បុរសជនក្នុងស្រុកនិងក្រៅប្រទេស ដើម្បីទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗបានគោរពប្រតិបត្តិព្រោះទីអារាមគឺជាកន្លែងសិក្សាអប់រំដ៏សំខាន់មានទាំងប្រពៃណីវប្បធម៌និង ទំនៀមទម្លាប់ផ្សេងៗ ទៀត ។
លោក បានបញ្ជាក់ដែរថា ការក៏កើតឡើងនូវសមិទ្ធផលទាំងអស់នេះមិនមែនជារឿងចៃដន្យនោះទេ តែដោយសារ ប្រទេសជាតិមានសុខសន្តិភាពដូច្នេះ ហើយយើងត្រូវរួមគ្នាការពារសន្តិភាពមិនឲ្យជនណាបំផ្លិចបំផ្លាញបានឡើយ ។
បន្ទាប់មកគណៈអធិបតីបានបំពេញគ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍ ដល់លោកឧកញ៉ាមុិល សារឿង និងថ្នាក់ បន្តបន្ទាប់ទៀតមានថ្នាក់ធិបឌិន ចំនួន២គ្រឿងនិងមេដាយមាសចំនួន៤០គ្រឿង ដល់សប្បុរសជនដែលមានស្នាដៃក្នុងការកសាងក្នុងទីអារាមវត្តទួលវៀងនេះផង ដែរ ។ ដើម្បីទុកជាចំណង់ដៃអនុស្សាវរីយ៍ចូលឆ្នាំថ្មីនេះ លោក ស្បេង សារ៉ាត និង សប្បុរសជនជាច្រើន បានអញ្ជើញចែក អំណោយដល់តាជី យាយជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំង រួមមានក្រមា សារុង សាប៊ូដុសមុខ សៀវ ភៅ ប៊ិច ខ្មៅដៃ និងថវិកា ។ ដោយឡែក ប្រជាការពារភូមិ-ឃុំ មានសុវត្ថិភាព ចំនួន ៣៥នាក់ ត្រូវបានលោកឧកញ៉ា មុិល សារឿន និងលោកស្រី មាស ណាវី ជួយ ឧបត្តម្ភនូវសម្លៀកបំពាក់មួយសម្រាប់ជា ឯកសណ្ឋានប្រជាការពារផងដែរ៕ សោភា