ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Mario Balotelli មិនជាប់ជម្រើសជាតិអ៊ីតាលីបើទោះបីជាលេងល្អនៅបារាំង

ចែករំលែក៖

ខ្សែប្រយុទ្ធស្បែកខ្មៅ Mario Balotelli នៅតែមិនអាចចូលរួមក្រុមជម្រើស ជាតិអ៊ីតាលីបានបើទោះបីកំពុងតែលេងល្អនៅក្នុងក្រុម Niceក្របខ័ណ្ឌកំពូលរបស់បារាំង។

ចំណែកខ្សែប្រយុទ្ធវ័យក្មេង២រូប Patrick Cutrone និង Federico Chiesaអាយុ២០ឆ្នាំដូចគ្នាត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិអ៊ីតាលីជាលើកដំបូង ដូចគ្នាពេលប៉ះក្រុមអាហ្សង់ទីន និងអង់គ្លេសក្នុងកម្មវិធីប្រកួតមិត្តភាពអន្តរជាតិ។

អ៊ីតាលីនឹងត្រូវប៉ះក្រុមអាហ្សង់ទីននៅក្នុងទីក្រុង Mancheste ប្រទេសអង់គ្លេសនៅថ្ងៃសុក្រហើយប៉ះម្ចាស់ផ្ទះអង់គ្លេសនៅក្នុងទីក្រុងឡុងដ៏៤ថ្ងៃក្រោយមកទៀត។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិអ៊ីតាលីមិនបានទៅលេងនៅ World Cup ក្នុងប្រទេសរុស្ស៊ីឆ្នាំនេះទេ ដោយសារតែប្រកួតចាញ់ក្រុមស៊ុយអែតក្នុងវគ្គ Play-off ។

ខាងក្រោមនេះគឺជាកីឡាករមកពីក្លិបនីមួយៗដែលត្រូវបានកោះហៅឲ្យចូលរួមក្រុម ជម្រើសជាតិអ៊ីតាលី៖

អ្នកចាំទី: Gianluigi Buffon (Juventus), Gianluigi Donnarumma (AC Milan), Mattia Perin (Genoa).

ខ្សែការពារ: Leonardo Bonucci (AC Milan), Giorgio Chiellini (Juventus), Matteo Darmian (Manchester United), Mattia De Sciglio (Juventus), Gian Marco Ferrari (Sampdoria), Alessandro Florenzi (Roma), Daniele Rugani (Juventus), Leonardo Spinazzola (Atalanta), Davide Zappacosta (Chelsea).

ខ្សែបំរើ: Giacomo Bonaventura (AC Milan), Bryan Cristante (Atalanta), Roberto Gagliardini (Inter Milan), Jorginho (Napoli), Marco Parolo (Lazio), Lorenzo Pellegrini (Roma), Marco Verratti (Paris Saint-Germain).

ខ្សែប្រយុទ្ធ: Andrea Belotti (Torino), Antonio Candreva (Inter Milan), Patrick Cutrone (AC Milan), Federico Chiesa (Fiorentina), Ciro Immobile (Lazio), Lorenzo Insigne (Napoli), Simone Verdi (Bologna). ៕ ដេវីត


ចែករំលែក៖