បើទោះបី មានព័ត៌មានថាប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw នឹង លាលែងចេញពីតំណែង តាំងពីជាងមួយ ឆ្នាំមុន ប៉ុន្តែមិនដឹងហេតុ អ្វីបានជារហូត មកទល់ពេលនេះ ទើបព័ត៌មាននេះត្រូវ បានផ្សព្វផ្សាយជាសាធារណៈ។
សារព័ត៌មាន Frontier Myanmar បានផ្សាយថា មូលហេតុដែលលោក U Htin Kyaw លាលែងចេញពីតំណែងបានផ្សព្វផ្សាយនាពេលនេះ គឺដោយសារតែ លោកចងសម្រាក ក្រោយរយៈពេលជិត២ឆ្នាំកាន់តំណែងកំពូលមួយនេះ និងដោយ សារតែសុខភាព របស់លោកមិនអំណោយ ផល។ ប៉ុន្តែមូលហេតុទាំងពីរខាងលើ មិនគ្រប់គ្រាន់ ឲ្យគេជឿបានថាជារឿងពិត ឡើយ។
សារព័ត៌មាន Frontier Myanmarបានដកស្រង់សម្តីពីរដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសថា ការបោះឆ្នោត ប្រធានាធិប តីនឹងត្រូវធ្វើឡើង ក្នុងរយៈពេល៧ថ្ងៃ ខាងមុខ ហើយ លោក U Myint Swe នឹងកាន់តំណែងប្រធានាធិបតីបណ្តោះអាសន្នរហូតដល់ការបោះឆ្នោតបានបញ្ចប់។
ព័ត៌មានស្តីពីការលាលែងពីតំណែង របស់លោក U Htin Kyaw មានតាំង ពីជាងមួយឆ្នាំមុនមកម៉្លេះ ប៉ុន្តែសមាជិក បក្សកាន់អំណាច បានច្រានចោលព័ត៌ មានទាំងនោះ។ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបញ្ជាក់ថា ស្ថានភាពសុខភាព របស់ ប្រធានាធិបតីមិនប្រសើរឡើយ ហើយ លោកចាំបាច់ត្រូវតែ ទៅព្យាបាលនៅ បរទេស។
លោក U Htin Kyaw ត្រូវបានបោះ ឆ្នោតជ្រើសរើសធ្វើជាប្រធានាធិបតីមីយ៉ាន់ម៉ា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦។ លោកជាប្រធានាធិបតីស៊ីវិលដំបូងគេបង្អស់ នៅ ក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តំាងពីឆ្នាំ ១៩៦០។ លោកគឺមិត្តដ៏ជិតស្និទ្ធជាមួយ លោកស្រីអង់សានស៊ូជី ផងដែរ។
នៅពេលនេះគេមិនទាន់ឃើញមានបុគ្គលណាមួយមានសមត្ថភាព គ្រប់គ្រាន់អាច ដឹកនាំមីយ៉ាន់ម៉ានោះឡើយ ហើយបុគ្គលដែលអាចជំនួសតំណែងចាំបាច់ទទួលបានការគាំទ្រ ពី បណ្តាគណបក្សនិងយោធា។
គួរបញ្ជាក់ថា លោក U Htin Kyaw ដែលបច្ចុប្បន្នមានអាយុ ៧១ឆ្នាំ បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីគណបក្សសម្ព័ន្ធភាពជាតិ ដើម្បី ប្រជាធិបតេយ្យ (NLD) របស់លោកស្រី អង់សាន ស៊ូជី បានទទួលជ័យជម្នះយ៉ាងធំសម្បើមនៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រក្នុងសភា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។
ការឡើងកាន់តំណែងរបស់អតីតអ្នកបើកបររថយន្តផ្ទាល់ខ្លួន និងជាមនុស្សជំនិតបំផុតរបស់លោកស្រី អង់សាន ស៊ូជី រូបនេះ គឺត្រូវបានគ្រប់គ្នាដឹងថា ស្ថិតក្រោមមូលហេតុដែលច្បាប់រដ្ឋធម្មនុញ្ញ បាន រារាំងលោកស្រី ស៊ូជី ក្នុងការកាន់តំណែង ប្រធានាធិបតី ព្រោះលោកស្រី ធ្លាប់មាន ស្វាមីជាជនបរទេស។
ប្រធានសភាមីយ៉ាន់ម៉ា លាលែងពី តំណែង ផងដែរ ប្រធានសភាមីយ៉ាន់ម៉ា លោក យូ វីន ម្យីនត៍ (U Win Myint) បានសម្រចលាលែង ចេញពីតំណែង ហើយ បន្ទាប់ពីបានកាន់តំណែងនេះអស់ រយៈពេល ២ឆ្នាំ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលោក U Htin Kyaw សម្រេច ចិត្តលាលែងពីតំណែងដូចគ្នា កាលពីព្រឹក ថ្ងៃពុធនេះ ដើម្បីត្រៀមខ្លួនជំនួសតំណែងជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ។ នេះបើ តាមការចេញផ្សាយដោយ ទីភ្នាក់ងារ ព័ត៌មានចិន ស៊ីនហួ និង សារព័ត៌មាន មីយ៉ាន់ម៉ា Times នារសៀលថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
លោក U Win Myint បច្ចុប្បន្នមានអាយុ ៦៦ឆ្នាំ ត្រូវបានជ្រើសតាំងជាប្រធានសភាមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ហើយក្រោយមកទើបប្រធានាធិបតី U Htin Kyaw បានស្បថឡើងកាន់តំណែង។ សម្រាប់ការលាលែងពីប្រធានរដ្ឋសភានេះ គឺត្រូវបានសារព័ត៌មានមីយ៉ាន់ម៉ា ចេញ ផ្សាយនៅមុននេះបន្តិចថា ដើម្បីជាការ ត្រៀមខ្លួនរបស់លោក U Win Myint នឹងឡើងកាន់តំណែងជាប្រធានាធិបតីថ្មី ជំនួស លោក U Htin Kyaw ដែលទើបប្រកាស លាលែងនៅព្រឹកមិញ នេះ។
គួរបញ្ជាក់ថា លោក U Htin Kyaw ដែលបច្ចុប្បន្នមានអាយុ ៧១ឆ្នាំ បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជា ធិបតេយ្យ (NLD) របស់លោកស្រី អង់សាន ស៊ូជី បានទទួលជ័យជម្នះយ៉ាង ធំសម្បើម នៅក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រក្នុងសភា កាលពីខែ វិច្ឆិកា ឆ្នាំ២០១៥។
ការឡើងកាន់តំណែងរបស់អតីតអ្នកបើកបររថយន្តផ្ទាល់ខ្លួន និងជាមនុស្សជំនិតបំផុតរបស់លោកស្រី អង់សាន ស៊ូជី រូបនេះ គឺត្រូវបានគ្រប់គ្នាដឹងថា ស្ថិតក្រោមមូលហេតុដែលច្បាប់រដ្ឋធម្មនុញ្ញ បានរារាំង លោកស្រី ស៊ូជី ក្នុងការកាន់តំណែងប្រធានាធិបតី ព្រោះលោកស្រី ធ្លាប់មានស្វាមី ជាជនបរទេស។ ដោយឡែកមូលហេតុធំនៅពីក្រោយការផ្លាស់ប្តូរថ្នាក់ដឹកនាំ ដ៏គួរ ឲ្យភ្ញាក់ផ្អើលនេះ គឺដោយសារតែលោក U Htin Kyaw មានជំងឺ ដែលមិនអាចឲ្យលោក បំពេញតួនាទីដ៏ធ្ងន់ធ្ងរនេះតទៅមុខទៀតបាន៕ ម៉ែវ សាធី