អាមេរិកបានសម្រេចបង្កើនការដាក់ ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល វេណេហ្សុ៊យអេឡា ។ សកម្មភាពខាងលើធ្វើឲ្យរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ប្រឈមនឹងបញ្ហាជាច្រើននៅពេលបោះឆ្នោតប្រធានាធិបតីកាន់តែខិតមកកៀកហើយនោះ។
ប្រធានាធិបតី វេណេហ្សុ៊យអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បន្តឈរឈ្មោះ ជាបេក្ខ ភាពប្រធានាធិបតីមួយអាណត្តិបន្ថែមទៀត នៅក្នុងការបោះឆ្នោត នាចុងខែឧសភា ឆ្នាំ២០១៨ខាងមុខ ។ ពេលដំបូងការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែ មេសា ឆ្នាំ២០១៨ ប៉ុន្តែក្រោយមកគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត បាន សម្រេចពន្យារពេលរហូតដល់ចុងខែ ឧសភា។
នៅពេលនេះដែរ អាមេរិក បានសម្រេច បង្កើនការដាក់ទណ្ឌកម្ម បន្ថែមទៀត ទៅ លើប្រទេសនេះ។ តាមការចេញផ្សាយ របស់សារព័ត៌មានស៊ីនហួ នៅថ្ងៃ ទី២០ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា ការដាក់ ទណ្ឌកម្មថ្មីរបស់អាមេរិក សំដៅទៅលើអតីតក៏ដូចជាមន្រ្តីជាន់ខ្ពស់បច្ចុប្បន្ន នៅក្នុងជួរ រដ្ឋាភិបាលវេណេហ្សុ៊យអេឡា ដោយចោទ ប្រកាន់ថា បុគ្គលទាំងនោះ បានប្រព្រឹត្ត អំពើពុករលួយ និងចាត់ចែងហិរញ្ញវត្ថុក្នុង ផ្លូវខុស។
បុគ្គលដែលស្ថិតក្នុងបញ្ជីទណ្ឌកម្មថ្មីខាងលើរួមមាន នាយកផ្នែកមួយរូបនៅក្នុងធនាគារជាតិវេណេហ្ស៊ុយអេឡា, ប្រធានស្ថាប័នទទួលបន្ទុកមើលការខុសត្រូវលើការគ្រប់គ្រងតម្លៃ នៅក្នុងប្រទេសអាមេរិកឡាទីន មួយនេះ, ប្រធានរតនាគារជាតិវេណេហ្សុ៊យ អេឡា និងអតីតនាយកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានសន្តិសុខសង្គមវេណេហ្សុ៊យអេឡា។
ជាលទ្ធផលនៃការដាក់ពិន័យនេះ រាល់ ទ្រព្យសម្បត្តិរបស់បុគ្គល ដែលមានឈ្មោះក្នុងបញ្ជីដាក់ទណ្ឌកម្ម ស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់សហរដ្ឋអាមេរិក ត្រូវបង្កក ចោលទាំងអស់ ហើយពលរដ្ឋអាមេរិកជា ទូទៅ មិនត្រូវឲ្យមានទំនាក់ទំនងជាមួយ បុគ្គលទាំងនោះឡើយ។
ការប្រកាសដាក់ទណ្ឌកម្មខាងលើ ធ្វើឡើង ដោយក្រសួងរតនាគារជាតិអាមេ រិក ក្រោយពីមានការចេញបទបញ្ជាប្រតិ បត្តិពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានដាក់បម្រាមមិនឲ្យមានការធ្វើចរាចរណ៍រូបិយប័ណ្ណឌីជីថលរវាងអាមេរិក នឹងវេណេហ្សុ៊យអេឡា ក្នុងគោលបំណង បន្តបិទផ្លូវចេញចូល របស់ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ ជាមួយទីផ្សារ ហិរញ្ញវត្ថុអាមេរិក។ លោក ត្រាំ បានបញ្ជាក់ ថា បទបញ្ជារបស់លោក ធ្វើឡើងដើម្បីទប់ទល់នឹងការប៉ុនប៉ងរបស់រដ្ឋបាលមេដឹកនាំវេណេហ្ស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បីរកផ្លូវគេចវេះពីទណ្ឌកម្ម ដែលអាមេ រិកបានដាក់នាពេលកន្លងមកនេះ។
គួរជម្រាបថា រដ្ឋាភិបាលវេណេហ្សុ៊យ អេឡា បាននិងកំពុងបន្តស្ថិតនៅក្រោមការដាក់សម្ពាធនិងទណ្ឌកម្មកាន់តែខ្លាំងឡើងៗ ពីក្រៅប្រទេស រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ក្រោមការចោទប្រកាន់ ដោយពុំមានភស្តុតាងអំពីការក្លែងបន្លំសន្លឹកឆ្នោត ការប្រព្រឹត្តអំពើពុករលួយ និងបង្កឲ្យមានភាពក្រីក្រទូទាំងប្រទេស។ ប្រធានា ធិបតីវេណេហ្ស៊ុយអេឡា ក៏ធ្លាប់បើកចំហសុំកិច្ចចរចាជាមួយអាមេរិកផងដែរ ប៉ុន្តែ អ្វីៗប្រហែលជាហួសពេល និងមិនអាចទៅ រួចនោះឡើយ។
នៅពេលនេះ ប្រធានាធិបតីវេណេ ហ្សុ៊យអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ បាន ចោទប្រកាន់ទៅលើអាមេរិកថា ទណ្ឌកម្ម ខាងលើគឺជាបទឧក្រិដ្ឋ ប្រឆាំងមនុស្សជាតិ ។
សង្រ្គាមពាក្យសម្ដីរវាងសហរដ្ឋអាមេរិក នឹងវេណេហ្ស៊ុយអេឡាបានផ្ទុះឡើងសាជាថ្មីនៅថ្ងៃអង្គារ ទី២០ ខែមីនានេះ បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាដាក់បម្រាមមិនឲ្យមានការធ្វើចរាចរណ៍ រូបិយប័ណ្ណឌីជី ថលរវាងអាមេរិក នឹងវេណេហ្ស៊ុយអេឡា។
លោក ត្រាំ បានបញ្ជាក់ថា បទបញ្ជា របស់លោក ធ្វើឡើងដើម្បីទប់ទល់នឹងការប៉ុនប៉ងរបស់រដ្ឋបាលមេដឹកនាំវេណេ ហ្សុ៊យអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បី រកផ្លូវគេចវេះពីទណ្ឌកម្ម ដែលអាមេរិក បានដាក់នាពេលកន្លងមកនេះ។ យ៉ាង ណាក៏ដោយ នៅថ្ងៃអង្គារកន្លងមកនេះ លោក ម៉ាឌូរ៉ូ បានហៅទណ្ឌកម្មអាមេរិកថាជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។ ប្រធានាធិបតីវេណេហ្សុ៊យ អេឡារូបនេះ បានលើកឡើងដូច្នេះថា៖«ការដាក់ទណ្ឌ កម្មរបស់សហរដ្ឋអាមេរិក បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញ អង្គការសហ ប្រជាជាតិ និងជាការឈ្លានពានថ្មីមួយ ប្រឆាំងនឹងប្រជាជនរបស់យើងឬក៏អាច និយាយបានថាវាគឺជាបទឧក្រិដ្ឋ ប្រឆាំង នឹងមនុស្សជាតិ ដែលគួរតែត្រូវកាត់ទោសដោយតុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេ (ICC) អនុលោមតាមមាត្រា ទី៧ នៃលក្ខន្តិកៈទីក្រុងរ៉ូម»។
គួរជម្រាបថា រដ្ឋាភិបាលវេណេហ្សុ៊យ អេឡា បាននិងកំពុងបន្តស្ថិតក្រោមការដាក់សម្ពាធ និងទណ្ឌកម្មកាន់តែខ្លាំងឡើងៗ ពីក្រៅប្រទេស រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ក្រោមការចោទប្រកាន់ពី ការក្លែងបន្លំសន្លឹកឆ្នោត ការប្រព្រឹត្តអំពើ ពុករលួយ និងជាអ្នកទទួលខុសត្រូវលើ អំពើហិង្សាក្នុងបាតុកម្មតវ៉ា កាលពីឆ្នាំ ២០១៧ ដែលបណ្ដាលឱ្យមនុស្ស១២៤ នាក់ បាត់បង់ជីវិត។
នៅពេលដែលមានការប្រឈមមុខតានតឹងដាក់គ្នា អាមេរិក បានបញ្ជូនយន្តហោះ ចម្បាំង ចូលទៅក្នុងដែនអាកាសរបស់ ប្រទេសវេណេហ្សុ៊យអេឡា បង្កក្តីបារម្ភ យ៉ាងខ្លាំង ។ រដ្ឋមន្ត្រីការពារជាតិរបស់ ប្រទេសវេណេហ្ស៊ុយអេឡា គឺលោក Padrino Lopez បាននិយាយថា យន្ដហោះយោធារបស់សហរដ្ឋអាមេរិកមួយគ្រឿង បានរំលោភចូលដែនអាកាស របស់វេណេ ហ្សុ៊យអេឡា នៅជិតប្រជុំកោះ Los Monjes កាលពីថ្ងៃសៅរ៍ ។
យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃទី២០ ខែមីនា បានឲ្យដឹង ដោយផ្អែក តាមការលើកឡើងរបស់លោក Lopez កាលពីថ្ងៃចន្ទថា “កាលពីថ្ងៃសៅរ៍ យន្តហោះ Boeing C17 របស់កងកម្លាំង អាកាសអាមេរិកដែលបានហោះចេញពី មូលដ្ឋាន Hato នៅកោះ Curacao បាន រំលោភលើដែនអាកាស វេណេហ្សុ៊យ អេឡា នៅលើដែនទឹកក្បែរប្រជុំកោះ Los Monjes” ។ ដូចដែលបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយ Noticias24 រដ្ឋមន្រ្តី ការពារជាតិ វេណេហ្សុ៊យអេឡារូបនេះ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក គោរព ច្បាប់អន្តរជាតិផងដែរ។
ទំនាក់ទំនងរវាងអាមេរិក នឹងវេណេ ហ្សុ៊យ អេឡា មានភាពតានតឹងជាច្រើន ទសវត្សមកហើយដោយ រដ្ឋាភិបាលទីក្រុង ការ៉ាកាស់ តែងតែចោទប្រកាន់ក្រុងវ៉ាស៊ីន តោន អំពីការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
កាលពីខែកញ្ញា រដ្ឋមន្ត្រីការបរទេស វេណេហ្សុ៊យអេឡាលោក Jorge Arreaza បាននិយាយបន្ទាប់ពីសុន្ទរកថា របស់ លោក ដូណាល់ ត្រាំ នៅមហាសន្និបាត អង្គការ សហប្រជាជាតិដែលថា មូលដ្ឋាន របស់ប្រធានាធិបតីអាមេរិកគឺប្រើវេទិកា អង្គការសហប្រជាជាតិ ដើម្បីប្រកាស សង្រ្គាមជាមួយ រដ្ឋាភិបាលទីក្រុងការ៉ា កាស។ បន្ទាប់មករដ្ឋមន្ត្រីការបរទេសរូបនេះ បានសន្យាថានឹងចាត់ វិធានការ ប្រឆាំងអាមេរិកវិញ។
លោក Arreazaalso បានប្រាប់អ្នកយក ព័ត៌មានថា វេណេហ្សុ៊យអេឡា បើកចំហ សម្រាប់ការសន្ទនាគ្នា ជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិក ប៉ុន្តែក៏ត្រៀមខ្លួនឆ្លើយតប នឹងសកម្មភាពអមិត្តផងដែរ៕ ម៉ែវ សាធី