ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ស្នើឲ្យភោជនីយដ្ឋាន Parke Cafe សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវតែមានលិខិតបញ្ជាក់ពីគុណភាពហាឡាល់ ដើម្បីធានាសុវត្ថិភាពជួនអតិថិជន

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានស្នើឲ្យ គណៈ កម្មការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជា ត្រូវចុះធ្វើការ ត្រួតពិនិត្យជាក់ស្ដែង ចំពោះអាជីវកម្មហាឡាល់ នៅកម្ពុជា មុននិងចេញលិខិតបញ្ជាក់ពីគុណភាពស្តង់ដាហាឡាល់ ជូនអតិថិជន ប្រកប អាជីវកម្ម ដើម្បីធានាសុខភាព ជូនអតិថិជន ប្រកបដោយគុណភាព ខណៈកម្ពុជា បច្ចុប្បន្នកំពុងតែមានកំណើនភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើនគួរឲ្យចាប់អារម្មណ៍ ដែលកាលពីឆ្នាំ២០១៧កន្លងទៅ កម្ពុជាមាន ភ្ញៀវទេសចរណ៍អន្តរជាតិ ចំនួន ៥.៦លាននាក់ ហើយឆ្នាំ២០១៨នេះ ៦.២ លាននាក់ ហើយកម្ពុជារំពឹងទុកថា សម្រាប់ឆ្នាំ២០១៩ខាងមុខ គឺកម្ពុជាអាចនឹងទទួលបានកំណើនភ្ញៀវទេសចរណ៍ ៧លាននាក់ ។ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាអនុ ប្រធាន គណៈ កម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជា បានបញ្ជាក់បែបនេះ ខណៈលោក ទទួលជួប ពិភាក្សាការងារ ជាមួយគណៈប្រតិភូ មន្ដ្រីជំនាញហាឡាល់ ថៃ ដែលដឹកនាំដោយលោកសឹម ម៉ាត់ទត sim may tone កាលពីរសៀលថ្ងៃពុធ ៥កើត ខែផល្គុន ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ការទាមទារ របស់សហគមន៍ឥស្លាមនៅកម្ពុជា ឲ្យមានគុណភាព ហាឡាល់ គឺមានគោលបំណងតែមួយគត់ ការធានាជូននូវសុខ មាលភាព សុវត្ថិភាព ជូនបងប្អូនអតិថិជន ដែលបានជៀវយកទៅប្រើប្រាស់ និងយកទៅពិសារ ប្រចាំថ្ងៃទទួលបាន នូវ ការទទួលខុសត្រូវខ្ពស់ពីរាជរដ្ឋាភិបាល។ នេះជាការ ឆ្លើយតប នឹងតម្រូវការជាក់ស្តែងរបស់អតិថិជន លើគុណ ភាពអាហារ ដែលអនុឡោមតាមស្តង់ដារហាឡាល់ ដែលឥស្លាមបរិស័ទ និង អតិថិជនទូទៅអាចទទួលទានបាន ដូចគ្នា។ ជាក់ស្ដែង ភោជនីយដ្ឋានParke Cafe សាខាអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញបច្ចុប្បន្ន ក៏ទាមទារឲ្យមានលិខិតបញ្ជាក់ពីស្ដង់ដារគុណភាព ត្រឹមត្រូវពីគណៈ កម្មាធិការហាឡាល់កម្ពុជា ផងដែរ។

លោក អូស្មាន ស្សាន់ បានបញ្ជាក់ថា៖ ក្នុងនាមលោកតំណាងឲ្យរាជរដ្ឋាភិបាល និងសហគមន៍ខ្មែរឥស្លាម លោកក៏សូមអំពាវនាវដល់ អ្នកឯកទេសហាឡាលកម្ពុជា ដែល មានការចូលរួមពីស្ថាប័នចំរុះក្នុងនោះមានក្រសួងពាណិជ្ជកម្ម ក្រសួងធម្មការ និងសាសនា និង គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ត្រូវបន្ដធ្វើការសហការណ៏ ជាមួយ បណ្ដាអ្នកជំនាញប្រទេសថៃ ម៉ាឡេស៊ី អារ៉ាប៊ីសា អូឌិត ជាដើម្បីឲ្យការងាររបស់យើងនេះ ទទួលបានជោគ ជ័យ និងរលូន ។

លោក សឹម ម៉ាត់ទត តំណាងប្រធានក្រុមអ្នកឯកទេស របស់ថៃ និងអ្នកឯកទេស គណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា បានលើកឡើងថា៖ តាមនីតិវិធីនៃការដាក់ពាក្យស្នើសុំហាឡាល់ គឺក្រុមហ៊ុន សហគ្រាស និង សិប្បកម្មទាំងអស់ ត្រូវមកទទួលពាក្យស្នើសុំបំពេញបែបបទពីលេខាធិការដ្ឋានកិច្ចការហាឡាល់ នៅក្រសួងពាណិជ្ជកម្ម ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ឋផ្សេងៗទាក់ទងនឹងការចុះបញ្ជីរអាជីវកម្ម ដោយត្រូវភ្ជាប់ជាមួយនឹងផលិតផល ដែលចង់បញ្ជាក់ ហាឡាល់ ក៏ដូចជាគ្រឿងផ្សំ និងវត្ថុធាតុដើមផ្សេងៗ ដើម្បីលេខាធិការដ្ឋាន បញ្ជូនមកក្រុមឯកទេសផលិតផលហាឡាល់ នៅការិ យាល័យគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដើម្បីពិនិត្យនិងកំណត់ថ្ងៃចុះធ្វើសវនៈកម្មជាក់ស្តែងដល់ទីតាំង មុននឹងគណៈកម្មការសម្រេចថាអាចផ្តល់ជូនវិញ្ញាបនបត្រ័ ហាឡាល់ឬយ៉ាងណាមុននិងបើក អាជីវកម្មបាន។ក្នុងគោល បំណងជំរុញសន្ទុះ នៃការរីកចម្រើនឧស្សាហកម្មហាឡាល់នៅកម្ពុជា ។

លោក អូស្មាន ហាស្សាន់ ក្នុងឱកាសជំនួបនេះ លោក ក៏បានអំពាវនាវដល់ក្រុមហ៊ុន សហគ្រាស ភោជ នីយដ្ឋាន និងសណ្ឋាគារ និងសត្តឃាតដ្ឋានទាំងអស់នៅកម្ពុជា ដែលមានបំណងចង់ពង្រីកទីផ្សារឲ្យកាន់តែ ទូលំទូលាយ សូមងាកមកចាប់យកការអនុវត្តតាមស្តង់ដារ ហាឡាល់ បន្ថែមពីលើស្តង់ដារបញ្ជាក់គុណភាពផលិតផល នានាជាច្រើនទៀត ព្រោះហាឡាល់ ជាប្រភេទស្តង់ដារតែមួយគត់ដែលអាចឲ្យអតិថិជនគ្រប់ជាតិសាសន៍លើ សកលលោក ទទួលទាន និងប្រើប្រាស់បានដោយសុវត្ថិភាព ៕ សំរិត


ចែករំលែក៖