ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ រៀបចំ «សង្ក្រាន្ដវត្តភ្នំ» នៅបរិវេណរមណីយដ្ឋានវត្តភ្នំ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ ជូនដំណឹងពីការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ» នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។

បើតាមលិខិតជូនដំណឹងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បន្ថែមថា៖ ក្នុងពិធីនោះនឹងមានការតុបតែង ដាក់បង្ហាញអំពីស្ថាបត្យកម្មសំណង់របស់ខ្មែរតាំងពីសម័យបុរាណ និងសម្ភារៈខ្មែរដូចជា តម្បាញហូល ផាមួង ស្បែក ក្រមា និងផលិតផលនំ និងបង្អែមខ្មែរជាដើម។

ជាមួយគ្នានោះដែរ នៅពេលរាត្រី ក៏មានការប្រគុំតន្ដ្រី និងបាញ់កាំជ្រូចជូនទស្សនាកម្សាន្ដផងដែរ។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋ កុំភ្លេចចូលរួមកម្សាន្ដឲ្យបានច្រើនកុះករ៕


ចែករំលែក៖