ភ្នំពេញ៖ ថ្ងៃទី24 ខែមីនា ឆ្នាំ2018 នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េភ្នំពេញ (CKCC) វេលាម៉ោង៣រសៀលដល់ម៉ោង៧យប់ក្រុមហ៊ុនi-Qlick Marketing Co., Ltd. បានរួមសហការជាមួយCanon Image Square រៀបចំសិក្ខាសាលាមួយស្ដីអំពីក្លឹបអ្នកថតរូបដើម្បីលើកកម្ពស់លើវិស័យថតរូបនៅកម្ពុជាអោយល្អប្រសើរឡើង ហើយកម្មវិធីនេះផងដែរមានការចូលរួមយ៉ាងច្រើនកុះករពីក្រុមសមាជិកអ្នកចូលចិត្តវិស័យថតរូបរបស់Canon ចំនួន៤៥០នាក់ដោយឥតគិតថ្លៃ ។
ការបង្កើតកម្មវិធីនេះឡើងគឺដើម្បីលើកកម្ពស់ដល់អ្នកដែលស្រលាញ់ពេញចិត្តលើវិស័យថតរូបនិងទទួលបានរូបភាពដ៏ស្រស់ស្អាតជាមួយនឹងបច្ចេកទេសនៃការថតរូបដ៏អស្ចារ្យពីCanon ។ អ្វីដែលអស្ចារ្យជាងនេះទៅទៀតសិក្ខាសាលានេះបានពាំនាំមកជូននូវបទបិសោធន៏ល្អៗចំនេះដឹងថ្មីៗបច្ចេកទេសទំនើបៗដោយការប្រើប្រាស់ពន្លឺក្នុការថតរូបនៅក្នុងStudio និងនៅខាងក្រៅStudio ការថតរូបដែលមានផ្ទៃទំហំធំថតរូបព្រិលពីក្រោយនិងការថតរូបតាមជំនាញផ្សេងៗទៀត ។ ការចែករំលែកនៃបទចំណោះវិជ្ជានេះផ្តល់ជូនដោយអ្នកជំនាញអាជីពមកពីប្រទេសសិង្ហបុរីគឺលោកTristom Yeo ជនជាតិសិង្ហបុរី ។ លោកTristom Yeo ជាអ្នកជំនាញថតរូបមួយរូបដែលត្រូវបានគេទទួលស្គាល់ថាជាអ្នកថតរូបដែលមានស្នាដៃដ៏ល្អបំផុតប្រចាំទស្សវត្សន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរលើវិស័យនេះលោកTristonត្រូវបានទទួលស្គាល់ជាអនុបណ្ឌិតសមាជិកក្នុងសមាគមថតរូបនៃចក្រភពអង់គ្លេសផងដែរ ។ បច្ចុប្បន្នលោកTristonធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនCanon ក្នុងការផ្តល់នូវបទពិសោធន៍នៃការថតរូបនិងជាសាស្រ្តាចារ្យមួយរូបក្នុងCanon Image Square នៅប្រទេសសិង្ហបុរីផងដែរ ។
លោកTristom Yeo មានជំនាញស្ទើរតែគ្រប់ផ្នែកក្នុងវិស័យថតរូបដូចជាLandscape, Commercial, Using Light, Studio & Outdoor Shooting ។
គួររំលឹកផងដែរលោកKevin Chua, Regional Manager, Marketing Mass Media នៃក្រុមហ៊ុនi-Qlick Marketing Co., Ltd បានមានប្រសាសន៍នៅក្នុងសិក្ខាសាលានេះថា”វាជាឧិកាសយ៉ាងល្អក្រៃលែងនិងជាក្តីសោមនណស្សរីករាយបំផុតដែលi-Qlick Marketing Co., Ltd សហការណ៍ជាមួយCanon Image Square រៀបចំសិក្ខាសាលានេះឡើងក្នុងទស្សនៈវិស័យបង្កើនវប្បធម៌នៃការថតរូបក្នុងប្រទេសកម្ពុជា ។
លោកបានបន្ដទៀតថាសិក្ខាសាលាមួយនេះធ្វើឡើងដើម្បីផ្តល់ជូនអ្នកមានចំណាប់អារម្មណ៍ក្នុងការថតរូបគ្រប់ផ្នែកទាំងអស់ដែលបានចូលរួមមិនត្រឹមតែអ្នកចេះថតរូបនោះទេអ្នកដែលមិនមានកាមេរ៉ាតែស្រលាញ់ផ្នែកថតរូបក៏អាចចូលរួមក្នុងសិក្ខាសាលាមួយនេះបានដែរដើម្បីទទួលបាននូវចំណេះដឹងនិងការបង្ហាញពីវិធីនៃការថតរូបបែបសាមញ្ញតែទទួលបានរូបភាពកាន់តែស្រស់ស្អាត ។
សម្រាប់ក្រុមហ៊ុនi-Qlick Marketing Co., Ltd តែងតែខ្វល់ពីអតិថិជននឹងបង្រៀនពីការប្រើប្រាស់កាមេរ៉ាក្នុងការថតរូបដើម្បីទទួលបាននូវរូបភាពយ៉ាងស្រស់ស្អាតពីCanon តាមរយៈសិក្ខាសាលារបស់ក្រុមហ៊ុនដោយឥតគិតថ្លៃ ។ ជាពិសេសទៅទៀតនៅក្នុងសិក្ខាសាលានេះផងដែរអ្នកចូលរួមទាំងអស់អាចមានឱកាសទទួលការបណ្តុះបណ្តាលពីការរៀនថតរូបដោយផ្ទាល់នៅក្នុងQ-Studio នាថ្ងៃអាទិត្យទី25ខែមិនា2018ចំនួន២០នាក់ ។ សម្រាប់វគ្គសិក្សាពិសេសនេះអ្នកដែលចូលរួមអាចប្រើប្រាស់បច្ចេកទេសថតដោយប្រើពន្លឺក្នុងQ-Studio សម្រាប់ការអនុវត្តន៍ផ្ទាល់ដែលមានបំពាក់ឧបករណ៍យ៉ាងពេញលេញ ។ លើសពីនេះទៅទៀតក្រុមហ៊ុនi-Qlick Marketing Co., Ltd ក៏មានគម្រោងក្នុងការបើកថ្នាក់បណ្ដុះបណ្ដាលលើវិស័យថតរូបនៅកម្ពុជាផងដែរ ។ ”
គួរបញ្ជាក់ផងដែរi-Qlick Marketing Co., Ltd គឺជាក្រុមហ៊ុនតំណាងចែកចាយផ្តាច់មុខលើផលិតផលCanon ប្រចាំប្រទេសកម្ពុជា ។ ជាចុងបញ្ចប់ក្រុមហ៊ុនi-Qlick Marketing Co., Ltd សូមជម្រាបជូនដំណឹងដល់អ្នកដែលគាំទ្រដល់កាមេរ៉ាCanon ទាំងអស់អោយបានជ្រាបថាលោកអ្នកអាចមានឱកាសទទួលបានការសាកល្បងដោយផ្ទាល់ជាមួយកាCamaraនិងការលក់បញ្ចុះតម្លៃពិសេសសម្រាប់ម៉ូឌែលមួយចំនួនក្នុងរយៈពេល7ថ្ងៃដែលការបញ្ចុះតម្លៃនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤រហូតដល់ទី៣០ខែមីនាឆ្នាំ2018 ។ ដូច្នេះសម្រាប់អ្នកដែលមានបំណងក្នុងការជាវកាមេរ៉ាCanon អាចរួសរួនឡើងសំរាប់ឱកាសដ៏ល្អមួយនេះ៕ វឌ្ឍនា