ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញយុវជនឲ្យពង្រឹងសមត្ថភាពដើម្បីក្លាយជាអ្នកដឹកនាំ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្មវិធីអភិ វឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយកាលពីចុងសប្ដាហ៍កន្លងទៅបានជំរុញដល់ក្រុមយុវជនឲ្យពង្រឹងសមត្ថភាពដើម្បីក្លាយជា​មេដឹកនាំ។ លោក សាយ សំអាល់ បាន​ប្រាប់​ដល់យុវជនថា​ ត្រូវតែប្រឹងប្រែងធ្វើ​យ៉ាងណាដើម្បីពង្រឹងចំណេះដឹងនិង ជំនាញរបស់ខ្លួនក៏ដូចជាស្រាវជ្រាវឲ្យបានច្រើនដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយដែលបានរៀបចំឡើងនេះមានសារសំខាន់ដើម្បីឲ្យយុវជនទាំងឡាយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាង សកម្មលើការអភិវឌ្ឍនៅតាមមូលដ្ឋាន ។ លោកថា យុវជនត្រូវកសាងសមត្ថភាពជា មេដឹកនាំវ័យក្មេងសម្រាប់អនាគត ក៏ដូចជាចូលរួមរាល់គ្រប់សកម្មភាពសង្គមសំដៅ ធ្វើយ៉ាងណាដើម្បីមានប្រសិទ្ធភាពក្នុងការអនុវត្តការងារ ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះមានយុវជនជាង៤០០នាក់ហើយ មកពី ក្រសួង ស្ថាប័ន និងអង្គភាពនានាបាន ចូលរួមវគ្គបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយដើម្បីពង្រឹង សមត្ថភាពចំណេះដឹងក្នុងភាពជាអ្នកដឹកនាំវ័យក្មេងនៅទីស្តីការក្រសួងបរិស្ថាន ៕ ហេង សូរិយា


ចែករំលែក៖