ព័ត៌មានទាន់ហេតុការណ៍៖

ជម្រើសជាតិអេហ្ស៊ីប Mohamed Elneny តកុងត្រាថ្មីជាមួយនឹងកាំភ្លើងធំArsenal

ចែករំលែក៖

ខ្សែបម្រើអន្តរជាតិអេហ្ស៊ីប Mohamed Elneny បានចុះកុងត្រាថ្មីលេងឲ្យក្រុមកាំភ្លើងធំ Arsenalរហូតដល់ឆ្នាំម២០២២ ។

កីឡាករវ័យ២៥ឆ្នាំរូបនេះបានផ្លាស់ពីក្រុមស្វីសBasleមកកាន់ប្រទេសអង់គ្លេសកាលពីឆ្នាំ២០១៦ហើយបានបង្ហាញខ្លួន៦៥ប្រកួតហើយឲ្យក្រុមកាំភ្លើងធំ។

ក្លិប Arsenal បានប្រកាសថា “យើងពិតជាមានក្តីរីករាយណាស់ដែលMo Elnenyបានចុះកិច្ចសន្យារយះពេលជាមួយនឹងក្លិប”។ ចំណែកលោកArsene Wenger គ្រូបបង្វឹកក្រុមកាំភ្លើងធំបានបញ្ជាក់ថា “Mohamed Elnenyគឺជាកីឡាករដ៏អស្ចារ្យម្នាក់យើង ពិតជាចង់បានរូបគេនៅទីនេះណាស់ហើយគេពិតជាមានអាណាគតល្អក្នុងក្រុមArsenal” ៕ ដេវីត


ចែករំលែក៖