ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិរាយការណ៍ប្រាប់សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យលួចខ្សែភ្លើងម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ២២ ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ មានករណីលួចកាត់ខ្សែភ្លើងនៅចំណុចភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយឃើញសកម្មភាពបែបនេះរបស់ជនសង្ស័យប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ច ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យតែម្តង ។

ជនសង្ស័យ ឈ្មោះ កប វណ្ណ:ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ សមត្ថកិច្ចចាប់យកវត្ថុតាង រួមមានម៉ូតូម១គ្រឿង ខ្សែភ្លើង៤ដុំ និងពូថៅ១ដើមផងដែរ។

សមត្ថកិច្ចប៉ុស្តិ៍សង្កាត់ទួលល្វាឲ្យដឹងថា ជនសង្ស័យនិយាយថា គេពិតជាបានលួចកាត់ខ្សែភ្លើងនៅទីនោះមែន ហើយកម្លាំងប៉ុស្តិ៍ក៏បានបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសួរនាំបន្ត និងស្រាវជ្រាវរកបក្ខពួកតទៀត ៕ ស សារ៉េត


ចែករំលែក៖