ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក លីវ សេងហុីម អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានដឹកនាំមន្រ្តីក្រោមឱវាទចុះបង្រាបបទល្មើសខុសច្បាប់ស្តីពីជលផល(ឆក់ត្រី) ដោយរិបអូសបាននូវវត្ថុតាងជាច្រើនចំណែកជនប្រព្រិត្តរត់គេចបែកទឹកសំពោង។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២ និង១៥នាទី រសៀលថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចព្រែកកំពុងគុច ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការងារខាងលើ កម្លាំងបានធ្វើការបង្រ្កាបដោយរិបអូសនូវវត្ថុតាងមួយចំនួនរួមមាន ដុំអាំងទ័រចំនួន ០៤គ្រឿង ដងចាក់ចំនួន ០៣គូរ និងអាគុយចំនួន ០៨ធុង ចំណែកជនសង្ស័យប្រព្រិត្តបទល្មើសនេសាទប្រភេទឧបករណ៍រួមផ្សាំដោយចរន្តឆក់បានរត់គេចខ្លួនបាត់ស្រម៉ោល។
ប្រភពដដែលបន្តទៀតថា ករណីបង្រាប់បទល្មើសខុសច្បាប់ស្ដីពីជលផលរិបអូសបានតែវត្ថុតាង ចំណែកជនសង្ស័យ ដែលបានប្រព្រិត្តបទល្មើសជាក់ស្ដែងហើយរត់គេចអស់នោះ វត្ថុតាងសមត្តកិច្ចនគរបាលបានទៅរក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការស្រាវជ្រាវវែកមុខរកក្រុមជនដែលបានប្រព្រិត្ត ដើម្បីនាំយកមកបន្តនីតិវិធី។
ករណីកើតមានបទល្មើសប្រភេទឧបករណ៍រួមផ្សំ(ឆក់)ខាងលើ ត្រូវប្រភពផ្សេងៗលើកឡើងស្រឌៀងៗគ្នាថា នៅស្រុកនានាគេសង្កេតឃើញសមត្តកិច្ចឧក្សាធ្វើការបង្រ្កាបបានជាញឹកញាប់គួរសម ដោឡែក៖ នៅឃុំមេទឹក នៅស្រុកបាកានពោធិ៍ពេញទៅសម្រុកបទល្មើសឆក់ត្រីនេះណាស់ និងមានកន្លែងបញ្ចូលភ្លើងអាគុយពេញព្រៃ ពុំដែលឃើញមានសមត្តកិច្ចបង្រ្កាបបានម្តងណានោះឡើយ ដែលស្រុកមួយគ្រប់គ្រងដោយមន្រ្តីជំនាញរដ្ឋបាលជលផល មានលោក ភេម សុខុន នាយសង្កាត់រដ្ឋបាលជលផលបាកាននោះ៕ ប៉ឹម ពិន