ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរស័ក្តិនាយទាហាន នាយទាហារងនៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ចំនួន ៨២នាក់។
ពិធីខាងលើធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខត្តពោធិ៍សាត់មានប្រសាសន៍ថា ពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្កិនាយទាហាន នាយទាហារង អាវុធហត្ថ នៃកងរាជខេត្តពោធិ៍សាត់ ចំនួន ២៩នាក់ បំពាក់ឋានន្តរស័ក្តិចំនួន ៧៥នាក់ ក្នុងនោះទ័ពអនុសេនាធំចល័តលេខ១៩ ប្រចាំខេត្តពោធិ៍សាត់ចំនួន ២៨នាក់ ទ័ពខេត្តពោធិ៍សាត់ចំនួន ៥៤នាក់ សរុបកងកម្លាំងទាំងអស់ចំនួន ៨២នាក់។
លោកឧត្តមសេនីយ៍ត្រីបន្តទៀតថា ក្នុងឱកាសនោះ លោកមានប្រសាសន៍ និងអនុសាសន៍បន្ថែមដល់ នាយទាហា នាយទាហារងនៃកងរាជខេត្តពោធិ៍សាត់ ក្នុងអង្កពិធីទាំងមូល ពិសេសមេបញ្ជាការដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថតាមបណ្ដាស្រុកនានា និងមេស្នាកការសន្តិសុខទាំងអស់នៃខេត្តពោធិ៍សាត់ ដើម្បីរក្សាសន្តិសុខ និងភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីប្រទេសជាតិ មាតុភូមិផងដែរ ៕ ប៉ឹម ពិន