ភ្នំពេញ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹក
ថ្ងៃសុក្រ ០៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាដែលព្រះអង្គយាងទៅប្រទេសជប៉ុន។
សូមជំរាបថា ព្រះអង្គយាងទៅប្រទេសជប៉ុននាពេលនេះ គឺដើម្បីចូលរួមសម្ពោធមហាសាលប្រជុំ Nalanda Mahavihara និងបុណ្យរំលឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជណាចក្រជប៉ុន ។
តាមរយៈព្រះរាជដំណើរយាងទៅប្រទេសជប៉ុនរបស់ព្រះអង្គនាពេលនេះ គឺជាព្រះរាជដំណើរដែលនឹងជួយពង្រឹងបន្ថែមនូវទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន អោយកាន់តែល្អប្រសើរ មានន័យថា ធ្វើឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសជប៉ុន ឲ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយថែមទៀត។
សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខ សន្តិភាព តរៀងទៅ៕
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1661997863848704/” width=”600″ height=”600″ onlyvideo=”1″]