ខេត្តស្វាយរៀង៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា ពស២៥៦១ ត្រូវនិងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និង ទិសដៅឆ្នាំ២០១៨ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បន្ទាប់ពីនាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង អញ្ជើញបើកកម្មវិធីនាពេលព្រឹក។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ គណបក្សប្រជាជនកម្ពុជា កាន់អំណាច គឺរស់នៅជាមួយប្រជាជនរហូត ដោយឡែកបក្សគេគ្រាន់តែឈ្នះក្រុមប្រឹក្សាសង្កាត់-ឃុំខ្លះបែជាចូលមកបណ្តេញចៅសង្កាត់ មេឃុំចាស់ និងមានចរិកគុំគួន បង្កើតផ្នត់គំនិតស្អប់ខ្មែរគ្នាឯង ទាំងនៅក្នុងស្រុកដល់ក្រៅប្រទេស។
លោកបណ្ឌិតបានបន្តថា៖ មានគណបក្សប្រជាជនកម្ពុជា គឺមានស្ថេរភាព សុខសន្តិភាព របត់នយោបាយមានគោលការណ៍ច្បាស់លាស់ ការពារព្រះមហាក្សត្រ។ សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស៣៨ឆ្នាំ គឺដោយសារប្រជាជនស្រឡាញ់បោះឆ្នោតអោយ និងមានការអភិវឌ្ឍន៍មិនឈប់ឈ ពិសេសសម្តេចហ៊ានសន្យាគឺធ្វើ មានការទទួលខុសត្រូវ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា៖ Pageសម្តេច និងPageលោក សម រង្សុី មានលក្ខណះខុសគ្នាដាច់។ ដោយលោកសំដៅថា៖ Pageសម្តេចមានតែការអភិវឌ្ឍន៍ ស្និទស្នាល ជួបសួរសុខទុក្ខ ជាមួយប្រជាជន ។ ចំពោះPageសម រង្សុី មានតែការញុះញុងតែប៉ុណ្ណោះ។ ដូច្នេះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងទាំងអស់ត្រូវ ធ្វើតែអំពើល្អ ជួយប្រជាជន ដើម្បីធ្វើអោយប្រជាជនស្រឡាញ់បក្សយើងទាំងមូល ខណះគណបក្សប្រជាជនកម្ពុជាមិនល្អឥតខ្ចោះមែន តែគណបក្សប្រជាជនកម្ពុជាក៏ជាជម្រើសរបស់ប្រជាជនត្រូវការ ព្រោះបានខិតខំមប្រើជូនប្រជាជន និងកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ដោយឡែកខាង សម រង្សុីវិញ មិនបានអភិវឌ្ឍន៍អ្វីទាំងអស់ និងលួចទៅធ្វើកិច្ចសន្យាជាមួយបរទេសប្រគល់ខេត្ត៤ទៅអោយគេ និងដើរដកព្រំដែនជាដើម ជាមួយនិងការទម្លាក់កំហុស ចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជាគ្រប់រូបភាព ពេលនេះទៀតចំណាយលុយ២៥មុឺនដុល្លារជួលអោយ សារព័ត៍មាន បណ្តាញសង្គមមួយចំនួន ធ្វើព័ត៍មានបំភ្លើស បំប៉ោងពីកម្ពុជា សុទ្ធតែជាចេតនាទុច្ចរិត៕ សុខ ខេមរា