ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ លោក សៅ សុខា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះពង្រឹងស្រុករមាសហែកបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា និងកាត់ឫសសីមាព្រះវិហារ វត្តទង់រាជថ្មី ស្ថិតនៅក្នុងភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀងដែលចំណាយថវិការសរុបប្រមាណជាង៦០០លានរៀល ។
បន្ទាប់ពីលោកពេញជា អភិបាលស្រុករមាសហែកបានឡើងអានរបាយការណ៏ពីសភាពការណ៏សន្តិសុខសង្គមនិងការអភិវឌ្ឍន៏និងសមិិិទ្ធិផលនានាក្នុងស្រុករួចមកលោកសៅសុខាប្រធានក្រុមការងារថ្នាក់ពង្រឹងស្រុករមាសហែកក៏
បានលើកឡើងថា នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមកនាំនូវខ្មែរតែមួយ សុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
ក្នុងឱកាសនោះ លោក សៅ សុខា បាននាំនូវការសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋដែលបានមកចូលរួម ពីការនឹករលឹក និងក្តីស្រឡាញ់ ហើយលោកបានបញ្ជាក់ថា អ្នកដែលធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមានតែសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។
លោកបានថ្លែងថា វិស័យពុទ្ធចក្ររីកចម្រើនទៅបានអាស្រ័យវិស័យអាណាចក្ររីកចម្រើនដែរ ពោលគឺត្រូវតែដើរទន្ទឹមគ្នា ដែលមិនអាចខ្វះមួយណាបានឡើយ ដោយក្នុងស្រុករមាសហែកមានវត្តចំនួន៥២មានព្រះសង្ឃប្រមាណជាង៣០០អង្គ
ដូច្នេះយើងត្រូវរក្សាការពារសន្តិភាពនេះឲ្្យរស់ស្ថិតស្ថេរយូអង្វែង ដើម្បីមានឱកាសអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន។
បន្ថែមពីនេះ លោក សៅ សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា គឺគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិបន្តទៀត គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីមាននាំនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ទៀត៕ យឹម សុថាន