ព័ត៌មានទាន់ហេតុការណ៍៖

បុរសអ្នកឡើងត្នោតម្នាក់ធ្លាក់ពីដើមត្នោតស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកឡើងត្នោត ត្រូវបានប្រពន្ធកូនប្រទះឃើញដេកស្លាប់នៅគល់ដើមត្នោតយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពឈ្មោះ កាក គីម ភេទប្រុស អាយុ៥៥ឆ្នាំ និងមានមុខរបរជាអ្នកឡើងត្មោត សព្វថ្ងៃស្នាក់នៅក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ នឹងមានស្រុកកំណើតនៅ ភូមិច្រកភ្នំ ឃុំគោគរវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

បើតាមប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃជនរងគ្រោះតែងតែឡើងយកទឹកត្នោត ។នៅមុនពេលកើតហេតុ ពេលព្រឹកឡើងគាត់ក៏បានជិះម៉ូតូចេញមកឡើងដើមត្នោតដូចសព្វមួយដង ហើយគាត់តែងតែយកទឹកត្នោតមកវិញម៉ោងប្រហែល9,00ព្រឹកវិញជារៀងរាល់ថ្ងៃ តែចំឡែកថ្ងៃនេះម៉ោង11,00ព្រឹក ហើយនៅមិនទាន់ត្រឡប់មកវិញ ក៏ប្រពន្ធនឹងកូនមកដើររកតាមកន្លែងដែលគាត់ធ្លាប់ឡើងត្នោត ក៏ប្រទះឃើញគាត់ដេកស្លាប់នៅក្បែរគុលត្នោតបាត់ទៅហើយ។

បើតាមការពិនិត្យពីជំនាញកោសល្យវិច្ច័យ្យខណ្ឌពុំមានពាក់ព័ន្ធនឹងឃាដកម្មនោះទេ គឺធ្លាក់ពីរលើដើមត្នោតស្លាប់ដោយខ្លួនឯង ហើយក្រុមគ្រួសារនៃសពក៏ពុំមានប្ដឹងផ្ដល់ទៅលើបុគ្គលណាដែរ និងសុំយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ


ចែករំលែក៖