ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូបុករថយន្តគ្មានលុយសងលើកដៃសំពះអង្វរម្ចាស់រថយន្តសុំអភ័យទោសឲ្យខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើលម៉ូតូមិនគោរពភ្លើងស្តុប គេចពីរថយន្ត១គ្រឿង បានជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង បណ្តាលឲ្យរថយន្តក្រពិតទ្វារម្ខាងនសំណាងល្អអ្នកបើកម៉ូតូរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ១៨២ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលត្រូវម៉ូតូបុកខាងលើម៉ាក Charlotte CRUZE ពាក់ស្លាកលេខភ្នំពេញ 2AQ-2691 ចំណែកម៉ូតូបង្កម៉ាកស៊ុយស៊ូគីវីវ៉ា ពាក់ស្លាកលេខភ្នំពេញ-1G-7648 បើកបរដោយបុរសម្នាក់។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តបើកតាមផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងបើកមកបុកចំទ្វារចំហៀងខាងឆ្វេង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសស្រាល ចំណែករថយន្តខូចខាតក្រពិតទ្វារ។

បន្ទាប់ពីកើតហេតុអ្នកបើកម៉ូតូបង្ក បានលើកដៃសំពះអង្វរខាងម្ចាស់រថយន្តរងគ្រោះ ទើបខាងម្ចាស់រថយន្តអាណិតក៏ឲ្យទៅផ្ទះវិញដោយមិនបាច់សងអ្វីនោះទេ ៕ ជ្រោយពេជ្រ


ចែករំលែក៖