ព័ត៌មានទាន់ហេតុការណ៍៖

ផ្ញើកាបូបលុយអ្នកធ្វើការជាមួយគ្នាដូចប្រាប់ឲ្យលួចលុយ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីកម្មការិនីរោងចក្រម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីស្ត្រីម្នាក់ធ្វើការជាមួយគ្នាចោទប្រកាន់ថា លួចលុយអស់ជាង១ពាន់ដុល្លារកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃចន្ទ ៩រោច ខែចេត្រ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅក្នុងរោងចក្រប៊ឺរី ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះឈ្មោះ ម៉ាន់ ណាវ អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិមួម ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកស្ត្រីសង្ស័យឈ្មោះ ឡុង មួន អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិតាពេទ្យ ឃុំព្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

តាមសម្តីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចូលបម្រើការងារក្នុងរោងចក្រប៊ឺរី ដោយអង្គុយធ្វើការជិតឈ្មោះឡុង មួន ។ ខណៈដែលគាត់ទុកកាបូបលុយនៅក្នុងថតតុធ្វើការហើយបានផ្ញើឈ្មោះឡុង មួន ជួយមើលឲ្យរួចគាត់ទៅបន្ទប់ទឹកមួយភ្លែត ។

ស្ត្រីរងគ្រោះបានបន្តថា នៅពេលរូបគាត់មកពីបន្ទប់ទឹកវិញស្រាប់តែមកមើលការបូបលុយបាត់លុយអស់ចំនួន១២០០ដុល្លារនិងលុយខ្មែរជាង១០ម៉ឺន ពេលនោះរូបគាត់ក៏បានសួឈ្មោះឡុង មួន ថាមានបានយកលុយរបស់គាត់អត់? ពេលនោះជនសង្ស័យក៏បានឆ្លើយថា អត់បានយកទេ។

ជនរងគ្រោះបានបន្តទៀតថា បន្ទាប់មករូបគាត់ក៏បានដើរសួអ្នកជិតខាងគេប្រាប់ថា ឃើញឈ្មោះឡុង មួន យកការបូបលុយមើលតែមិនដឹងថាយកលុយរឺអត់។

ក្រោយមកជនរងគ្រោះក៏បានទៅនិយាយជាមួយជនសង្ស័យប្រាប់ថាបើយកលុយគាត់ឲ្យវិញមកគាត់មិនប្តឹងផ្តល់ទេ តែជនសង្ស័យនៅតែប្រកែកទើបព្រឹកទី១០ ខែឆ្នាំដដែលទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួននាំយកមកធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលចោមចៅទី៣និងចាត់ការបន្ត៕សុខាសែនជ័យ


ចែករំលែក៖