ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពកាច់សោ.កម៉ូតូបានសម្រេច អូសចេញបាន ប្រហែល១០ម៉ែត្រ ស្រាប់តែជនរងគ្រោះក៏លឺសូរសំឡេងអូសម៉ូតូ ក៏ចេញមកឃើញជនសង្ស័យ ស្រែកថាចោរៗ ក៏ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន ជួយអន្តរាគមន៍ ឃាត់ខ្លួនបាន១នាក់។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង៨យប់ ថ្ងៃអង្គារ ១០រោច ខែចេត្រ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះជួលលេខ១៤ CEOZ ផ្លូវលេខ១១០ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ-ឈ្មោះ សេង រិទ្ធ ហៅ រិទ្ធ អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានទីកន្លែងកំណើត ទីរួមខេត្ត កំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុត កញ្ញា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ក្រុមហ៊ុនលក់ទូរស័ព្ទដៃ OPPO ស្នាក់នៅផ្ទះជួលលេខ១៤ CEOZ ផ្លូវ លេខ១១០ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន៖ ដែកសំប៉ែតសំរាប់កាច់កម៉ូតូចំនួន១ , សោខ្សៀរលេខ៨ ចំនួន០១ , ដែកតូចចុងស្រួចសំរាប់ឆ្កឹះចំនួន០១ និងកូនកាំបិត ចុងស្រួចបត់ចំនួន០១ (ជារបស់ជនសង្ស័យធ្វើសកម្មភាពលួច )។ ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy I ស៊េរី2012 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AU-8720 (ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពលួច ) នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២១និង៣០នាទី ជនរងគ្រោះឈ្មោះ អ៊ុត កញ្ញា បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy I ស៊េរី2012 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AU-8720 របស់ខ្លួនមកពីកម្មពិធីជប់លៀងវិញ បានយកម៉ូតូមកចតទុកនៅខាងមុខបន្ទប់ជួលផ្ទះលេខ១៤ CEOZ ផ្លូវលេខ១១០ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ហើយជនរងគ្រោះបានចាក់សោ.កម៉ូតូត្រឹមត្រូវ រួចចូលទៅក្នុងបន្ទប់ជួលខ្លួនស្នាក់នៅ រហូតដល់ម៉ោងជាង៨ ស្រាប់តែមានជនសង្ស័យឈ្មោះ សេង រិទ្ធ ហៅ រិទ្ធ បានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះរួចអូសចេញបាន ប្រហែល១០ម៉ែត្រ ស្រាប់តែជនរងគ្រោះក៏លឺសូសំឡេងអូសម៉ូតូក៏ចេញមកឃើញជនសង្ស័យក៏ស្រែកថាចោរៗក៏ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាង ( ម៉ូតូជនរងគ្រោះ ) យកមកកាន់ទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ជ្រោយពេជ្រ