ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី ១១ មេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកដល់ខេត្តសៀបរាបដោយសុវត្តិភាពហើយ ដើម្បីត្រៀមអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ នៅថ្ងៃទី ១៣មេសា និងចូលរួមសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅលើទឹកដីសៀមរាប អង្គរ។
អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានទទួលការស្វាគមន៍ពីមន្ត្រី នៃរាជរដ្ឋាភិបាល អភិបាលខេត្តសៀមរាប និងមន្ត្រីសំខាន់ៗមួយចំនួនទៀតផងដែរ។
សូមបងប្អូនជនរួមជាតិទូទាំងប្រទេសបានសប្បាយរីករាយទាំងអស់គ្នា នៅក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១៣-១៦ មេសា ២០១៨ នេះ៕