ភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែរបុរសម្នាក់ បានប្រទះឃើញសពប្រពន្ធរបស់ខ្លួនផ្ចួរចងក ស្លាប់ នៅជាប់និងចំរឹង បង្អួចដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង ៦យប់ ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ខែមេសា ឆ្នាំ២០១៨ បុរីឡាយគង់ នៅក្នុងផ្ទះលេខ ១៣JEo ផ្លូវលេខ០៩ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ ប៉ុសស្រីពាង ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងបុរីឡាយគង់ ផ្ទះលេខ១៣JEo ផ្លូវលេខ០៩ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើត ភូមិស្ទឹងជ្រៅ ឃុំដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឯប្តីមានឈ្មោះ ទួ សៅលី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបប លក់ប្រេងម៉ាស៊ីន ក្រុមហ៊ុន ស្នាក់នៅផ្ទះ កើតហេតុ មានស្រុកកំណើត ស្រុកបាទី ខេត្តតាកែវ មានកូនស្រីម្នាក់ ឈ្មោះ ស្រីពេជ្រ អាយុ២ឆ្នាំ ។
សមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យដឹងថា មុននិងមាន ករណីនេះកើតឡើង គឺមានបងប្អូនខាងស្ត្រីរងគ្រោះបានតេទូរសព័្ទមកជនរងគ្រោះ ជាច្រើនដង តែគ្មានអ្នកលើក តែនៅពេលដែលមានអ្នកលើកស្រាប់តែ លឺសំលេងកូនក្មេងនិយាយ តែនិយាយមិនច្បាស់នោះទេ ដោយមិនអស់សង្ស័យ ពួកគាត់ជាសាច់ញាតិ ក៏បានអោយមិត្តភក័្ត របស់ជនរងគ្រោះម្នាក់ ដែលនៅភ្នំពេញស្រាប់ ជួយតេទូរសព័្ទទៅប្រាប់បុរសជាប្តីនៅ កន្លែងធ្វើការ អោយមកជួយមក ជនរងគ្រោះ ជាប្រពន្ធនៅផ្ទះ តែបុរសជាប្តីបានមកផ្ទះ ក៏ប្រទះឃើញស្ត្រី ជាប្រពន្ធបានចងក សម្លាប់ខ្លួន ជាប់និងដែក បង្អួច ខាងក្រោយផ្ទះបាយ ស្លាប់បាត់ទៅហើយ ។
ដោយឡែក បុរសជាប្តីវិញ គ្រួសារ របស់គាត់មិនដែល មានរឿង អ្វីធំដំនោះទេ គឺពេលខ្លះគ្រាន់ តែរឿងឈ្លោះ ប្រកែកគ្នា បន្តិចបន្តួចតែប៉ុណ្ណោះ ហើយរឿងមួយទៀត គឺខាងបងប្អូនទាំងសង្ខាង គឺមិនបានពេញចិត្ត ពួកគេទាំងពីរនាក់ អោយធ្វើជាប្តី ប្រពន្ធនឹងគ្នានោះទេ ។
បន្តិចក្រោយមកដំណឹងនេះបានលឺដល់សមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ រួចហើយក៏បានទំនាក់ទំនង ហៅខាងជំនាញកោសលវិច័យ ខណ្ឌដង្កោ ចុះទៅពិនិត្យសាកសព តែខាងជំនាញខណ្ឌដង្កោ ចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថា សពមានសភាព ខុសប្រក្រដី ហើយ ខាងបងប្អូនស្ត្រីរងគ្រោះ មិនអស់ចិត្ត និងទាមទាររកយុត្តិធម៌ ដោយសង្ស័យថា ជាករណី ឃាត់កម្ម ទើបសមត្ថកិច្ច គ្រប់ជំនាញ់ដែលពាក់ពន្ធ័ ព្រមទាំង ពេទ្យតុលាការ បានចុះមក ធ្វើការ ពិនិត្យយ៉ាងល្អិតល្អន់ ដើម្បី អោយក្រុមគ្រួសារអស់ចិត្ត រហូតទាល់តែម៉ោង១យប់ ទើបបញ្ចប់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះ ពិតជាបានចងក សម្លាប់ខ្លួនឯង ពិតប្រាកដមែន រួចហើយក៏បានធ្វើលិខិតប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕ ភារ៉ា ដង្កោ