ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៤គ្រឿងនិងម៉ូតូ១គ្រឿង បុកបន្តកន្ទុយគ្នាបណ្តាលឲ្យបុរស២នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស២នាក់រងរបួសធ្ងន់ ខណៈជិះពេលជិះម៉ូតូមួយគ្រឿងទៅបុកពីក្រោយរថយន្ត៤គ្រឿង ដែលកំពុងបុកបន្តកន្ទុយគ្នា ។

ហេតុការគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង១រសៀល ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងត្បូងស្តុបស្ពានលីយ៉ុងផាត់ប្រហែលជាង១០០ម៉ែត្រស្ថិតនៅក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

ប្រភពពត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់បុកបន្តកន្ទុយគ្នា៖

ទី១.មាន រថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2I-4361

ទី២.រថយន្តតូយ៉ូតា វីហ្គោ ពណ៌ទឹកប្រាក់ ស្លាកលេខថៃ9600

ទី៣.រថយន្តសុីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-0048

ទី៤.រថយន្តឡិចសុី RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AE-4076 និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1H-4527 ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកាមរីឆ្លាមពណ៌ទឹកប្រាក់ បើកបរតាមផ្លូវជាតិលេខ៦ក្នុងទិសដៅពីជើងត្បូងខណៈមកដល់ចំណុចកើតហេតុបានឈប់ចតចោលអែបទ្រូងផ្លូវអ្នកបើកបរចុះទិញកាហ្វេបាត់ហើយក្រោយមកក៏មានរថយន្តចំនួន៣គ្រឿងបើកបរស្របទិសគ្នា ទី១-រថយន្តម៉ាកតូយូតាវីហ្គូ ទី២-រថយន្តតូយូតាសុីណា ទី៣-រថយន្តឡិចសុី RX300 បានអកសើរបុកពីក្រោយរថយន្តដែលឈប់ជាបន្តបន្ទាប់ហើយក៏មានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១១ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1H-4527បណ្តាលឲ្យអ្នកជិះម៉ូតូជាបុរសពីរនាក់ រងរបួសធ្ងន់ត្រូវបានគេហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយកើតហេតុរថយន្តទាំងបួនគ្រឿង និងម៉ូតូមួយគ្រឿងត្រូវបានសមត្ថកិច្ចមូលដ្ឋានបានវាស់វែងយករថយន្តអែបខាង និងទាក់ទង់ជំនាញយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖