ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណះ អញ្ជើញប្រគល់ «វិញ្ញាបនបត្រ និងសញ្ញាបត្រ» ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្សសរុប ១ពាន់៩៦៣នាក់ ក្នុងនោះនារី ៨៧៣នាក់ នៅព្រឹកថ្ងៃទី៣០ ខែមេសា នៅវិទ្យាស្ថានជាតិអប់រំ។
តាមរបាយការណ៍បញ្ជាក់ថា សិស្ស និស្សិត ដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៥-២០១៦ និងឆ្នាំសិក្សា២០១៦-២០១៧។ ក្នុងនោះក៏មាននិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររបស់សម្ដេចតេជោ និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចំនួន ២៦នាក់ផងដែរ ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យគ្រឹះស្ថានសិក្សាទាំងអស់បង្កើតសាលា ឬផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមិនត្រូវបោះបង់សិស្សណាម្នាក់ចោលឡើយ….!!! ថ្នាក់វិជ្ជាជីវៈមានសារសំខាន់ណា់នៅតាមអង្គភាពអាជីវកម្មនានា។
សម្តេចតេជោ ហ៊ុន សែន៖ ស្ថានភាពនៅកូរ៉េ គឺជារឿងល្អបំផុតហើយ សម្រាប់បងប្អូនកូរ៉េទាំងពីរ ប្រទេសនៅក្នុងតំបន់ និងពិភពលោក។
ស្ថានភាពល្អនៅកូរ៉ គឺជាភាពចាំបាច់ ខណៈដែលកន្លងមកមានការអំពាវនាវឱ្យជម្រៀសពលករខ្មែរពីកូរ៉េខាងត្បូងមកកម្ពុជាវិញ ខ្លាចមានសង្គ្រៀមនុយក្លេអ៊ែររវាងបងប្អូនកូរ៉េទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីស្ថានការនៅលើពិភពលោក ក្នុងនោះស្ថានភាពល្អប្រសើរនៅកូរ៉េ ,ភាពតានតឹងនៅអឺរ៉ុប(ការបណ្តេញអ្នកកាទូតរុស្ស៊ី ចេញពីអង់គ្លេស) និងការវាយប្រហារនៅស៊ីរី។
សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានគ្មានបងតូចបងធំទេ,អាស៊ានគោរពឱ្យតម្លៃគ្នាដោយមិនគិតថា ប្រទេសនោះតូច ធំ មាន ក្រ ប្រជាជនតិច ឬច្រើនឡើយ។ មានអាមួយក្រុមនោះចេះតែលើកឡើងថា «អាស៊ាន ឬសភាអាស៊ានថ្កោលទោសកម្ពុជា»….ស្គាល់អាស៊ានឱ្យច្បាស់បន្តិចទៅអាពៅ….!!!អាស៊ានដែលគេថានោះគ្រាន់តែជាក្រុមប្រឆាំងមួយក្តាប់តូច ដែលមិនមានជាជំហររបស់រដ្ឋាភិបាលប្រទេសនីមួយៗឡើយ ដែលគេហៅថា «ក្រុមជើងកាង»។
សម្តេចតេជោ ហ៊ុន សែន៖ មិនដឹងជាឆ្កួតលប់អីទេ ឱ្យតែមានគេបង្កើតបក្សថ្មីដឹងតែជាអាយ៉ងរបស់ ហ៊ុន សែន ហើយ។ គេបង្កើតបក្សថ្មីដោយសារតែគេមានគោលនយោបាយខុសពីគណបក្សប្រជាជនកម្ពុជា បើដូចគ្នាគេមិនបង្កើតបក្សថ្មីឡើយ គេមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាហើយ ៕