ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ដោយខ្លួនឯងត្រង់ចំណុចផ្លូវកោង តាមផ្លូវសម្តេចសង្ឃទេព វង្សក្នុងស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថារថយន្តនេះជារថយន្តកូរ៉េដឹកទំនិញពាក់ស្លាកលេខភ្នំពេញ 3B 6837 ទិសដៅវាលរេញ-ស្ទឹងហាវ បើកបរដោយឈ្មោះប៊ុន ថៃ ភេទប្រុសអាយុ24ឆ្នាំ មានទីលំនៅស្រុកត្រាំកក់ខេត្តតាកែវ។
រថយន្តបានក្រឡាប់ធ្លាក់ក្នុងប្រឡាយខាងស្តាំដៃបណ្តាលឲ្យព្រូឡានម្នាក់ឈ្មោះ មុឹក ធារ៉ា ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅជាមួយគ្នាស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរមិនមានរងរបួសអ្វីធ្ងន់ធ្ងរទេ។
ករណីនេះ សមត្ថកិច្ចនាំខ្លួនអ្នកបើកបរ មកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយបន្តតាមច្បាប់ ៕ ឆ្លាម សមុទ្រ