ព័ត៌មានទាន់ហេតុការណ៍៖

ឃ្លាំងអាវុធរបស់ទាហានស៊ីរីរងការវាយប្រហារដោយមីស៊ីល នៅពាក់កណ្តាលយប់

ចែករំលែក៖

សារព័ត៌មាន Sputnik កាលពីថ្ងៃទី៣០ ខែមេសា បានដកស្រងព័ត៌មាន ពីបណ្តាញទូរទស្ស ក្នុងតំបន់ បានឲ្យដឹងថា ទីតាំងយោធា និងឃ្លាំងអាវុធ ស៊ីរីស្ថិតនៅខេត្តHama និង Aleppo រងការបាញ់ប្រហារដោយមីស៊ីល នៅពាក់កណ្តាលយប់ថ្ងៃតី២៩ខែមេសា។

ប្រភពព័ត៌មានដែលជីតស្និតនិងរដ្ឋាភិបាលស៊ីរីបានឲ្យដឹងថា «ឃ្លាំង អាវុធ របស់កងពលលេខ៤៧ របស់កម្លាំងទាហានស៊ីរីរងការបាញ់ប្រហារដោយមីស៊ីល បង្ករឲ្យមានសម្លេងផ្ទុះខ្លាំង និង គ្រោះអគ្គិភ័យកើតឡើងទ្រងទ្រាយធំ នៅតំបន់ Hama ។ ក្រៅពីនេះ ឃ្លាំង ទំនិញនៅភាគខាងកើតទីក្រុង Aleppo ជិតអាកាសយានដ្ឋាន Al Malikiayh និង Al Nayrab ក៏រងការវាយប្រហារផងដែរ។

សារព័ត៌មាន Sky News Arabia បានដកស្រងប្រភពព័ត៌មាន ពីកម្លាំងទាហាន ក្រុមឧទ្ទាមនៅប្រទេសស៊ីរីបានឲ្យដឹងថា មានមនុស្ស ប្រមាណ៤០នាក់បានស្លាប់នៅក្នុងហេតុការខាងលើ។ ករណី ផ្ទុះនៅHama បង្ករឲ្យមានគ្រោះអគ្គីភ័យរាលដាល ដល់តំបន់ជិតខាង។

កាលពីដើមខែ មេសា អីស្រាអែលបានបើកការវាយប្រហារ ទៅលើទីតាំង យោធាស៊ីរី បណ្តាលឲ្យទីព្រឹក្សាយោធាអីរ៉ង ៧នាក់ស្លាប់ ។ តាមសារព័ត៌មាន Jerusalem post បានផ្សាយថា ស៊ីរីនិងអីរ៉ង បានចោទប្រកាន់អីស្រាអែលនៅពីក្រោយ ការវាយប្រហារទាំងនោះ ដោយប្រទេសទាំងពីរ បានគំរាម និងតបតវិញ។

ក្នុងថ្ងៃជាមួយគ្នានោះ កម្លាំងទាហានស៊ីរី បានព្រមព្រៀង ជាមួយ ក្រុមឧទ្ទាម ស្តីពីការជម្លៀសជំរុំជនភៀសខ្លួន នៅតំបន់ Yarmouk របស់ជនជាតិប៉ាឡេស្ទីន នៅភាគខាងត្បូង រដ្ឋធានី Damascus ។តាមកិច្ចព្រមព្រៀងខ្មាន់កាំភ្លើង នៅទីនោះនឹងត្រូវជម្លៀស ទៅកាន់ តំបន់គ្រប់គ្រោងដោយក្រុមបះបោរ នៅខេត្ត Idlib ។

នៅក្នុងព្រិត្តិការដែលពាក់ព័ន្ធនោះដែរ ប្រទេសដែលតែងតែការពារស៊ីរី គឺ រុស្ស៊ី អីរ៉ង និងតួគី បានជួបជុំគ្នានៅទីក្រុងមូស្គូដើម្បីផ្តល់សន្ទុះថ្មីដល់ការស្វែងដំណោះស្រាយឲ្យជម្លោះនៅស៊ីរី ជាទីដែល ៣ ប្រទេសនេះ បន្កដើរតួចម្បង។ ជំនួប ត្រីភាគីនេះ ប្រព្រឹត្តទៅជាលើកដំបូង ក្រោយពី សម្ព័ន្ធអាមេរិក-បារាំង និងអង់គ្លេស បានវាយប្រហារទៅលើស៊ីរី កាលពីកន្លះខែមុន ដើម្បីសងសឹករបបក្រុងដាម៉ាស់ ដែលត្រូវគេចោទថា បានប្រើអាវុធគីមី ប្រឆាំង បណ្តាជនស៊ីវិល។

ជាតុល្យាការជំនួបនៅមូស្គូ រសៀលម្សិលមិញ រដ្ឋមន្ត្រីការបរទេសទាំងបីប្រទេស បានចេញ សេចក្តីថ្លែងការណ៍រួម ដែលសង្កត់ធ្ងន់ថា រុស្ស៊ី តួកគី និងអ៊ីរ៉ង់ចាត់ទុកជាការមិនអាចទទួលយកបានឡើយ សកម្មភាពណា ដែលសំដៅពុះចែកប្រទេសស៊ីរី ។ រុស្ស៊ី តួកគី និងអ៊ីរ៉ង់នឹងប្រឈមប្តូរប្តេជ្ញ ទល់នឹងការ ប៉ុនប៉ងណា បំផ្លិចបំផ្លាញលទ្ធផលដ៏ស័ក្តិសិទ្ធិហុចមកដោយ កិច្ចចរចាអន្តរស៊ីរី នៅក្រុង Astana ។ រុស្ស៊ី តួកគី និងអ៊ីរ៉ង់ ថ្លែងជាថ្មីអំពី សារសំខាន់នៃការប្រយុទ្ធឥតសម្រុះសម្រួល ទល់នឹងពួកភេរវជន ដោយឈរលើ គោរពតាមបទឈប់បាញ់ នៅតាមតំបន់សន្តិសុខចំនួន ៤ ដែលមានបង្កើតបាននៅស៊ីរី ពិតជា ដោយសារ ជំនួបនៅ រដ្ឋធានីកាហ្សាក់ស្ថាននោះ។

សេចក្តីថ្លែងការណ៍រួមនេះ ត្រូវ ៣ ប្រទេសផ្ញើជូន អសប។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួម ដែលប្រព្រឹត្តទៅបន្ទាប់មក លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov លើកឡើងជាអាទិ៍ ដូចដែលព្រឹត្តិការណ៍ប៉ុន្មានសប្តាហ៍ចុងក្រោយបង្ហាញឲ្យឃើញស្រាប់ មិនមែន គ្រប់គ្នាទេ ដែលត្រូវការឲ្យមានសន្តិភាពនៅស៊ីរី។ រៀងរាល់តែលើក កាលណាក្នុងដំណោះស្រាយស៊ីរីមានលេចចេញមកជាក្តីសង្ឃឹម គឺ វាតែងរងនូវព្រនង់ទូង។ ដូច្នេះ ពេលដែលយើងស្រាក់កម្លាំងគ្នា បង្កបង្កើត និងកសាង ដៃគូឯទៀតរបស់យើង បែរទៅជាខិតខំកំទេចចោល ការប្រឹងប្រែងរបស់យើងស្ថាបនារួមគ្នា ដោយគេមិនខ្វល់ឡើយ ទោះបីទង្វើគេបំពានលើច្បាប់អន្តរជាតិក្តី ហើយទង្វើបែបនេះ គឺ ការវាយប្រហារ ទៅលើស៊ីរី កាល ពី ថ្ងៃ ១៤ មេសា ដោយ អាមេរិក អង់គ្លេស និងបារាំង។

ចំណែកលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javal Zarif កត់សម្គាល់ថា ដំណើរវិវឌ្ឍទៅ នៃ ព្រឹត្តិការណ៍នៅស៊ីរី ជាពិសេស សកម្មភាពយោធា របស់ សរអា និង សម្ព័ន្ធមិត្តឯទៀត ទល់ នឹងស៊ីរី គឺបាន បង្កលក្ខណៈស្មុគស្មាញ លុះទាល់តែ បន្ទាបលទ្ធភាពសម្រាប់រកដំណោះស្រាយតាមផ្លូវនយោបាយ ឲ្យវិបត្តិ នៅស៊ីរី។ ដោយឯកភាពនឹង ប្រមុខការទូតអ៊ីរ៉ង់ លោក រដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu ថ្លែងថា ដំណោះស្រាយដ៏ល្អប្រសើរបំផុត គឺ ដំណោះស្រាយតាមផ្លូវនយោបាយ។ ដំណោះស្រាយណាក៏ដោយ តាមផ្លូវប្រើកម្លាំងអាវុធ គឺ ខុសច្បាប់ និងពាំនាំតែ ក្តីអន្តរាយ។

ប្រមុខការទូតទាំង ៣ ប្រទេស ជាបង្ហើយកិច្ចបានឯកភាពគ្នាថា ក្នុងដំណាក់ឥឡូវ គ្មានជម្រើសណាផ្សេង ក្រៅពី កិច្ចចរចានៅក្រុង Astana ដែលនឹងប្រព្រឹត្តទៅនៅ កណ្តាលខែឧសភា ដើម្បីដោះស្រាយបញ្ហា ផ្តល់ ជំនួយមនុស្សធម៌ឡើងវិញ និងបញ្ហាដោះដូរឈ្លើយ៕ម៉ែវ សាធី


ចែករំលែក៖