សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖
« អបអរសាទរថ្ងៃឈប់សម្រាកនៃ ទិវាពលកម្មអន្តរជាតិ ១ឧសភា
ថ្ងៃនេះពូពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចុះមកសុខទុក្ខ ហូបអាហាររួមគ្នា ព្រមទាំងបានចូលរួមរាំកំសាន្តជាមួយកូនក្មួយកម្មករកម្មការនី នៅក្នុងថ្ងៃឈប់សម្រាក នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១៣២ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនាពេលនេះ។
ពូអរគុណក្មួយៗជាទីស្រឡាញ់ ដែលបានរង់ចាំទទួលស្វាគមន៍ពូយ៉ាងរាក់ទាក់កក់ក្តៅសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត!
ពិតណាស់សន្តិភាពគឺបានផ្តល់ឱកាសជាច្រើនសម្រាប់យើងទាំងអស់គ្នាក្នុង ជួបជុំអបអរសាទរកំសាន្តសប្បាយរីករាយជាមហាគ្រួសារ។ សូមកូនក្មួយទាំងអស់គ្នាចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើក្តីនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនៅក្នុងឱកាសថ្ងៃឈប់សម្រាក និងសូមអរគុណជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់គាំទ្ររូបខ្ញុំ និងបោះឆ្នោតជូន គណបក្សប្រជាជាជនកម្ពុជា ដើម្បីផ្តល់ឱកាសឲ្យខ្ញុំបានកសាងប្រទេសជាតិឲ្យកាន់តែរីក ចម្រើនបន្តទៀត»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ