ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ទីតាំងហ្វ័រជីអីនធើណេត(4G internet)ផ្លូវ 271សង្កាត់អូរបែកក្អម ទុកបញ្ញាណេត២៤ម៉ោង ផ្លូវសហព័ន្ធរុស្សី សង្កត់ទឹកថ្លា

ចែករំលែក៖

ភ្នំពេញ៖ អភិបាលខណ្ឌសែនសុខបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះមកបង្ក្រាបទីតាំងល្បែងស៊ីសង ចម្រុះខុសច្បាប់មួយកន្លែង ដែលជ្រកក្រោមស្លាកយីហោ អីនធើណិតស្របច្បាប់មួយកន្លែង ឈ្មោះ ហ្វ័រជី អីនធើណេត(4G internet) សាខាទី២ ដែលមានទីតាំង នៅផ្ទះលេខ3 DE ជាប់ផ្លូវលេខ 271 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខទុកទីតាំងណេត២៤ម៉ោង ផ្លូវសហព័ន្ធរុស្សី សង្កត់ទឹកថ្លាមើលសិន។

ការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ដែលមានទីតាំង នៅផ្ទះលេខ3 DE ជាប់ផ្លូវលេខ 271 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ បន្ទាប់ពីមានកាសែត និងទូរទស្សន៍ចុះផ្សាយរិះគន់ច្រើនដងពេក ដែលសង្ស័យថា មន្ត្រីអាជ្ញាធរមួយចំនួនអាចពាក់ព័ន្ឋទើបមិនបង្ក្រាបសោះ។

ការបង្រ្កាបនោះ ដឹកនាំដោយលោក ឆាយ វាសនា នាយរដ្ឋបាលខណ្ឌ និងមន្ត្រីប៉េអឹមខណ្ឌម្នាក់ ដោយមិនឲ្យប៉ូលិសមូលដ្ឋានណាម្នាក់ចូលរួមឡើយ ដែលគេសង្ស័យថា អ្នកដែលមិនមានវត្តមានចូលរួមបង្ក្រាបនេះ កន្លងមក អាចមានពាក់ព័ន្ឋទំនាក់ទំនង ជាមួយម្ចាស់ទីតាំងលួចបើកល្បែងស៊ីសងខុសច្បាប់ទាំងនេះ។

ទីតាំងល្បែងនេះ ពីមុនជ្រកក្រោមស្លាកយីហោ ហ្វ័រ ជី អិនធើណិត ប៉ុន្តែទំនងជាមានបណ្តាញសម្ងាត់រាយការណ៍ទាន់ហន់ពេក ទើបដោះស្លាកយីហោ ចេញមុនពេលសមត្ថកិច្ចចុះមកបង្ក្រាប។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងនេះមានខ្នងខ្សែអ្នកធំខាងជួរប៉ូលិស នៅពីក្រោយខ្នងដោយលួចលាក់ ហើយនៅក្នុងទីតាំងនេះបើកល្បែងស៊ីសងចម្រុះ ដូចជាចាក់ភ្នាល់បាល់ ឡូតូ និងល្បែងគ្រប់ប្រភេទដែល ឡាយ៍ផ្ទាល់ចេញពីកាស៊ីណូ មានដូចជា ប៊ៀរ រ៉ូឡែត ផ្សេងៗជាដើម។ល។ ដែលគេស្រូបប្រាក់ចំណេញ រាប់ម៉ឺនដុល្លារក្នុងមួយខែៗ ហើយក៏ធ្វើឲ្យអ្នកចាញ់ក្លាយជាចោរលួចប្លន់បង្ករបទល្មើសក្នុងមូលដ្ឋាន ច្រើនណាស់ដែរ។

សមត្ថកិច្ចមូលដ្ឋានមិនបានអនុញាតឲ្យអ្នកកសែតបានស្គាល់ឈ្មោះម្ចាស់ទីតាំងហ្គេមនេះពិតប្រាកដទេ ដោយគ្រាន់តែឲ្យស្គាល់ឈ្មោះតំណាងអ្នកមើលការខុសត្រូវម្នាក់ឈ្មោះ ឯក ចាន់ មកផ្តិតមេដៃទទួលស្គាល់ជាមួយសមត្ថកិច្ចនូវសម្ភារៈដែលបានដកហូត មានទូរហ្គេមចំនួន១៤ទូរ (=១៤គ្រឿង) និងឃាត់ខ្លួនជនពាក់នៅកន្លែងកើតហេតុជាបណ្តោះអាសន្នចំនួន៤នាក់ ដែលក្នុងនោះមានស្ត្រីម្នាក់ យកទៅសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានី ប៉ុន្តែទូរហ្គេម ជាវត្ថុតាង យកមករក្សាទុកនៅសាលាខណ្ឌសែនសុខ។

លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានមានប្រសាសន៍ថា៖ ការបង្ក្រាបនេះ លោកមិនបានចូលរួមទេ ដោយសារ ជាប់រវល់ចូលរួមប្រជុំ នៅសាលាក្រុង ហើយក៏មិនទាន់បានដឹងថា តើទូហ្គេមទាំងនោះ ជាប្រភេទ ល្បែងអ្វីខ្លះនោះទេ ។

ទីតាំងល្បែងស៊ីសងខុសច្បាប់បែបនេះ មិនមែនមានតែមួយកន្លែងនេះទេ គឺមានប្រមាណជា៣ កន្លែងទៀត ដែលជ្រកក្តោមស្លាកយីហោ បំរើសេវា អីនធើណិតបែបនេះ ហើយមានវត្តធ្វើអាជីវកម្មលួចលាក់យូរមកហើយ។

សមត្ថកិច្ច និយាយថា ទីតាំងល្បែងស៊ីសងខុសច្បាប់ដែលបង្ក្រាបនៅពេលនេះ ដោយសារទីតាំងនេះហួសសុពលភាពចាប់តាំងពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧មកម៉្លេះ ហើយទីតាំត្រូវបានហាមឃាត់(ផ្អាក)ជាបណ្តោះអាសន្នសិន រង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ។ ក្នុងនោះឃាត់ខ្លួនមនុស្សចំនួន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ យកទៅសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខផងដែ ៕ តុង សីហា

 


ចែករំលែក៖