ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ ដឹកនាំគណៈប្រតិភូ កម្ពុជាទៅជួបសំណេះសំណាលជាមួយបងប្អូនពលករ ពលការរិនីខ្មែរគ្រោង២០០០នាក់ ដែលកំពុងធ្វើការនៅម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការឯភាពជាគោលការពីសម្ដេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្រ្តី បន្ដដឹកនាំគណៈប្រតិភូកម្ពុជា ចុះសាក សួរសុខទុក្ខ និងសំណេះសំណាល ផ្ដល់ការ លើកទឹកចិត្ដ ដល់ពលករ ពលការរិនី និងពលរដ្ឋខ្មែរឥស្លាម ដែលកំពុង ស្នាក់នៅ ប្រកបអាជីវកម្ម និងធ្វើការងារនៅប្រទេសម៉ាឡេស៊ី ។

ដំណើរទស្សនកិច្ចទៅកាន់ម៉ាឡេស៊ីនេះជាលើកទី៣ ក្នុងគោលបំណង ចុះជួបសាកសួរសុខទុក្ខបងប្អូនអនិកជន និងពលរដ្ឋខ្មែរនៅ រដ្ឋ២សំខាន់ៗ គ្រោងជួប២០០០នាក់ ដែលមាន ពលរដ្ឋខ្មែររស់នៅច្រើន គឺរដ្ឋ Pahang ដែល មានចម្ងាយជាង ៣០០ គីឡូម៉ែត្រ ពីរដ្ឋធានីគូឡាឡាំពួរ និង រដ្ឋ Perak ដែលមានចម្ងាយជាង ៥០០គីឡូម៉ែត្រ ពីរដ្ឋធានីគូឡាឡាំពួរ។ គណៈ ប្រតិភូបានចេញដំណើរនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីរសៀលថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃ ទី០១ ខែឧសភា ឆ្នាំ ២០១៨។

លោក អូស្មានហាស្សាន់ បានបញ្ជាក់ថា៖ដំណើរ ទស្សនកិច្ច របស់គណៈប្រតិភូកម្ពុជា ទៅ ជួបសំណេះសំណាល ជាមួយបងប្អូន ពលករ ពលការរិនី ពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការ ងារ និងប្រកបមុខរបរផ្សេងៗ នៅម៉ាឡេស៊ី នេះជាលើកទី៣ហើយ កាលពីលើកទី១ កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៨ ដែលបានជួបបងប្អូនប្រជាពលរដ្ឋខ្មែរ ជាង២០០០នាក់ នៅតំបន់ Kajang រដ្ឋSelangor លើកទី២ ពីថ្ងៃទី ២១- ២៤ មេសា ២០១៨ ដែលបានអញ្ជើញជួបពល រដ្ឋខ្មែរនៅរដ្ឋ៣ ចំនួនប្រមាណជាង ២០០០នាក់ គឺនៅរដ្ឋ Johor Baharu រដ្ឋ Selangor និងរដ្ឋ Malaka ដែលដំណើរទស្សនកិច្ចនេះ ត្រូវបាន ប្រព្រឹត្តទៅដោយរលូន និង មានការទទួល ស្វាគមន៍រាក់ទាក់ យ៉ាងកក់ក្តៅពីបងប្អូនពលរដ្ឋខ្មែរ អនិកជន ដែលនៅតាមរដ្ឋនីមួយៗ ក៏ដូចជាការជ្រោមជ្រែង ទទួលរាក់ទាក់ពីថ្នាក់ដឹកនាំប្រទេសម៉ាឡេស៊ីផងដែរ ។

លោកបន្ដថា៖ គម្រោងលើកនេះគណៈ ប្រតិភូយើងក៏និងជួប ពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ,រដ្ឋមន្រ្តី ,អភិបាលរដ្ឋ, អ្នកវិនិយោគ, អង្គការ-សមាគមន៍ម៉ាឡេសុីសំខាន់ៗមួយចំនួនទៀត ហើយក៏បន្ដចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការរិនី បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើការងារ និងរស់នៅប្រកបអាជីវកម្មផ្សេងៗ ទាំង២ តំបន់ តាមគម្រោងចំនួន ១៥០០ ទៅ២០០០នាក់ ផងដែរ។

លោកបន្ដថា៖ ក្នុងឱកាសជួបនោះដែរ លោកក៏និងពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់បងប្អូន ពលរដ្ឋខ្មែរ ដែលកំពុងធ្វើការងារ នៅម៉ាឡេស៊ីទាំងអស់ មេត្ដារក្សាភាពផ្លៃផ្នូរ ជាខ្មែរ កុំប្រព្រឹត្ដអំពើមិនគប្បី នាំឲ្យអាប់អោនកិតិ្ដយសជាខ្មែរ ។ ដោយសារ បច្ចុប្បន្ន ស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹក​នាំរបស់ សម្តេច​តេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពនិង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ពលរដ្ឋគ្រប់រូប រស់នៅប្រកប ដោយសុខដុមរមនា គ្មានការរើស អើងពូជ ជាតិសាសន៏អ្វីឡើយ ៕ សំរិត


ចែករំលែក៖