រាជធានីភ្នំពេញ ថ្ងៃទី ៧ ឧសភា ២០១៨ ៖ការសម្តែងពិសេសថ្មីលំដាប់ពិភពលោកនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដែលបើកឲ្យសាធារណជនចូលទស្សនាដោយសេរី បានចាប់ផ្តើមកាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុនស្របពេលណាហ្គាវើលដ៍ប្រារព្ធខួបលើកទី ២៣ របស់ខ្លួន ។ ការសម្តែងដ៏មហស្ចារ្យនេះ អនុញ្ញាតឲ្យសាធារណជនទូទៅ (មិនថាចាស់ ឬក្មេង)ចូលទស្សនាឥតគិតថ្លៃពីរៀងរាល់រាត្រីថ្ងៃពុធដល់រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៧:៣០ យប់ពេញមួយខែឧសភា ។
ពិធីបើកសម្ពោធការសម្តែងកាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុននេះ មានការអញ្ជើញចូលរួមពីតារាល្បីៗជាច្រើនរូប ដូចជាតារាហ្វេសប៊ុក លោកវិសាល និង សយ សេងហ៊ួរ កញ្ញាឯកកម្ពុជា និងបេក្ខភាពកញ្ញាឯកកម្ពុជាវគ្គផ្តាច់ព្រ័ត្រកាលពីពីរឆ្នាំមុន កីឡាករឆ្នើមមកពីក្លឹបបាល់ទាត់ណាហ្គាវើលដ៍ព្រមទាំងតារាចម្រៀង និងតារាបង្ហាញម៉ូដដែលទើបនឹងរះជាច្រើនរូបទៀត ។ តារាចម្រៀងល្បីឈ្មោះក្នុងស្រទាប់យុវវ័យ លោក សុគន្ធ ថេរ៉ាយុ ក៏បានបង្ហាញខ្លួនក្នុងពិធីសម្ពោធកាលពីថ្ងៃសៅរ៍មុនផងដែរដែលគាត់បានសម្តែងចម្រៀងពេញនិយមរបស់គាត់មួយបទសម្រាប់ភ្ញៀវកិត្តិយសស្តាប់កម្សាន្ត ។
ការសម្តែងពិសេសថ្មីដែលចូលរួមសម្តែងដោយអ្នកសម្តែងអន្តរជាតិពេញមួយខែឧសភានេះ រួមមានការសម្តែងចម្រៀង រាំ និងសៀក រួមនឹងការចាក់បញ្ចាំងរូបភាពខាងក្រោយឆាកដ៏រស់រវើកដែលធ្វើឲ្យបរិយាកាសនៃការសម្តែងអស្ចារ្យគ្មានពីរនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា ។
អ្នកលេងសៀកកាយសម្ព័ន្ធពីរនាក់បងប្អូនមកពីប្រទេសអេត្យូពីអាយុ ១៥ ឆ្នាំ និង ២៧ ឆ្នាំ នឹងផ្តល់ជូននូវការសម្តែងបង្វិលខ្លួនលើអាកាសដ៏អស្ចារ្យរបស់ខ្លួនដំបូងក្នុងសាលមហោស្រព NABA នៅថ្ងៃសៅរ៍ ។ បងប្អូនប្រុសទាំងពីរនាក់នេះ បានធ្វើឲ្យគណកម្មការក្នុងកម្មវិធី Spain’s Got Talent ចុចប៊ូតុងមាសកាលពួកគេប្រកួតក្នុងខែមីនាក្នុងឆ្នាំនេះដែលធ្វើឲ្យពួកគេឆ្លងទៅវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ។ វីដេអូឃ្លីបយូធូប (YouTube) របស់ពួកគេទាំងពីរ មានអ្នកចូលទស្សនាជាង ១,៥ លានដង ហើយវីដេអូសម្តែងក្នុងហ្វេសប៊ុក មានអ្នកចូលទស្សនាជាង ២២ លានដង!
មិនតែប៉ុណ្ណោះ ក្រុមសៀកមកពីប្រទេសអ៊ុយក្រែន (ក្រុម Wonder Changers) នឹងផ្តល់នូវការសម្តែងសៀកផ្លាស់ប្តូរសម្លៀកបំពាក់រហ័សដូចផ្លេកបន្ទោរនៅសាលមហោស្រព NABA ផងដែរ ។ ក្រុមនេះ នឹងចូលរួមផ្តល់ការសម្តែងជាមួយសិល្បករ-សិល្បការិនីប្រចាំណាហ្គាវើលដ៍ដទៃទៀតដែរដែលផ្តល់ជូនឲ្យពុកម៉ែទស្សនាដោយសេរីរៀងរាល់ថ្ងៃនៅតាមឆាកសម្តែងទាំងអស់នៅក្នុងអាគារណាហ្គាវើលដ៍ ។
បន្ថែមទៅលើការសម្តែងផ្ទាល់ដ៏អស្ចារ្យនេះ ណាហ្គាវើលដ៍ មានផ្តល់ជូនការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ក្នុងឱកាសប្រារព្ធខួបលើកទី ២៣ របស់ខ្លួនពេញមួយខែឧសភា ។ អតិថិជន នឹងទទួលបានបណ្ណលើកទឹកចិត្ត និងបញ្ចុះតម្លៃ ៥ ដុល្លារសម្រាប់ការទិញម្ហូប និងភេសជ្ជៈនៅពេលមកលើកក្រោយនៅពេលពួកគេចំណាយយ៉ាងតិច ២៣ ដុល្លារនៅក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានណាមួយក្នុងចំណោមភោជនីយដ្ឋានជាង ២០ នៅណាហ្គាវើលដ៍ ឬណាហ្គាទី ២ ខណៈភោជនីយដ្ឋាន ៦ ផ្សេងទៀតមានបម្រើសាច់គោសម្ងួតពិសេសនាំចូលផ្ទាល់ពីសហរដ្ឋអាមេរិក ។ អតិថិជន ក៏នឹងទទួលបានការបញ្ចុះតម្លៃផ្សេងទៀតដែរក្នុងឱកាសខួប ២៣ ឆ្នាំរបស់ណាហ្គាវើលដ៍ រួមមាន ការស្នាក់នៅ ស្ប៉ា និងការធ្វើដំណើរកម្សាន្ត ជាដើម ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.nagaworld.com។
ណាហ្គាវើលដ៍ មានមោទនភាពដែលបានប្រារព្ធខួបលើកទី ២៣ របស់ខ្លួនជាមួយអ្នកទាំងអស់គ្នា និងសូមគោរពអញ្ជើញអតិថិជន និងភ្ញៀវមកពីគ្រប់ទិសទីទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យនៅទីនេះ ។
###
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរសាលមហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។
សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖
Ms.Melanie Loong
Senior Marketing Communications Manager Tel: (+855) 10 737 684 Email: melanieloong@nagaworld.com
|
កញ្ញា ធន ម៉ាឡា
Senior Executive, Marketing Communications Tel: (+855) 10/12 332 375 Email: thornmala@nagaworld.com |