ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃចុងសប្តាហ៍លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅជួបជាមួយប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញៈ ដើម្បីបង្កើនភាពស្និតស្នាលនិងមានទំនាក់ទំនងអោយបានជិតស្និតរវាងថ្នាក់ដឹកនាំ ខណ្ឌជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាននោះ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា បានជួនសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ ក្នុងគោលបំណងស្តាប់សំណូមពរ និងទទួលយកសំណូមពរមកដោះស្រាយតាមដែលអាចធ្វើទៅបាន ។

ក្នុងពិធីជួបសំណេះសំណាលនេះដែរលោកអភិបាលខណ្ឌបានស្នើអោយបងប្អូនប្រជាពលរដ្ឋចូលរួមរៀបចំសណ្តាប់ធ្នាប់ សំអាតបរិស្ថាន ដើម្បីអោយមូលដ្ឋានមានអនាម័យកូនចៅរស់នៅប្រកបដោយផាសុខភាព ។ មួយផ្នែកទៀតសូមចូលរួមផ្តល់ពត៍មានពីមុខសញ្ញាចំណូលថ្មី មុខសញ្ញាទើបចេញពីពន្ធនាគារ មុនសញ្ញាក្មេងទំនើង និងមុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀនដើម្បីអោយកម្លាំងមានសមត្ថកិច្ចចាត់វិធានការបង្ក្រាប់ ។ រាល់ពត៍មានដែលបងប្អូនបានផ្តល់ហើយឈានដល់ការបង្ក្រាប់ កម្លាំងសមត្ថកិច្ចនិងរក្សាការសម្ងាត់ជូន និងមួយផ្នែកទៀតមានន័យថាបងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្តន៍គោលនយោបាយ ” ភូមិ_សង្កាត់ មានសុវត្ថិភាព ” ទទួលបានជោគជ័យ ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានណែនាំបន្ថែមដល់ប្រជាពលរដ្ឋសូមកុំបោះចោលសម្រាមតាមផ្លូវសាធារណៈ ត្រូវវេចខ្ចប់សម្រាមនិងញែកសម្រាមអោយបានត្រឹមត្រូវ ជាពិសេសកុំយកចិញ្ចើមផ្លូវជាតិធ្វើជាកន្លែងដាក់តាំងលក់ទំនិញសព្វសារពើរ ព្រោះធ្វើអោយបាត់បង់សណ្តាប់ធ្នាប់និងសោភ័ណ្ឌភាព ៕ សណ្តោស


ចែករំលែក៖