ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាខ្យល់គរ បររទេះក្របីធ្លាក់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ធ្លាក់ពីលើរទះក្របីស្លាប់ ដោយមិនដឹងមូលហេតុពិតប្រាកដកាលពីវេលាម៉ោង០៦និង២៥នាទី ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចតំបន់ថ្លុកគ្រើល ភូមិល្អក់ ឃុំកំពង់ថ្ម ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ខាត់ ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។

ក្រោយពីសមត្ថកិច្ច ចុះមកធ្វើកុសល្យវិច័យរួចមក បានប្រគល់សាកសព ជូនសាច់ញាតិក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី​


ចែករំលែក៖