ព័ត៌មានទាន់ហេតុការណ៍៖

សម្ព័ន្ធយុវជនមុស្លិមកម្ពុជា សហការសប្បុរសជនសាំងហ្គាពួរ នាំអំណោយមនុស្សធម៌ផ្តល់ជូនកុមារកំព្រា ជនចាស់ជរា នៅសហគមន៍ ខេត្ដ ពោធិ៍សាត់

ចែករំលែក៖

ពោធិ៍សាត់៖ លោក រ៉ូហ្វី អូស្មាន សមាជិកគណៈ ចលនាសាសនិកឥស្លាម និង លោក ណាសៀត អូស្មាន ប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បាន ដឹកនាំសប្បុរសជនសាំងហ្គាពួរ និងអង្គការSGQ URBAN ដែលដឹកនាំដោយលោក Mouzza mmil PM និងសហការី ទៅកាន់បណ្តាភូមិមួយចំនួន ក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៏ សាត់ ដើម្បីសាកសួរសុខទុក្ខ កុមារកំព្រា ជនចាស់ជរា និងចូលរួមដោះស្រាយបញ្ហាកង្វះខាត មួយចំនួននៅសហគមន៍ខ្មែរអ៊ីស្លាម ពោធិ៍សាត់ ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃអាទិត្យ ៧រោច ខែ ពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវ និងថ្ងៃទី៦ ឧសភា ឆ្នាំ ២០១៨ ។

លោករ៉ូហ្វី អូស្មាន បានបញ្ជាក់ថា៖ ដើម្បីចូលរួមបំពេញតម្រូវការ របស់សហគមន៍ខ្មែរអ៊ីស្លាម នៅក្នុងស្រុកក្រគរ សប្បុរសជនសាំង ហ្គាពួរ តាមរយៈអង្គការ SGQ URBAN ដឹកនាំដោយលោក Mouzzammil ធ្លាប់បានផ្ដល់ជាថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះរួមមាន ការចូលរួម កសាង ដាក់លូ ផ្លូវលំ កសាងព្រះ វិហារ សាលារៀន ជួយដល់ជនចាស់ជរា និង ជនក្រីក្រ ជាច្រើនទៀត ។ សរុបជាថវិកា សម្រាប់ជួយសហគមន៏១៤,៤១០,០០០ រៀល ជាក់ស្ដែងថ្ងៃនេះ លោកក៏បាន នាំយកនូវ អំណោយរបស់សប្បុរសជនសាំងហ្គាពួរ គិតជាថវិកា សរុបជាងជាង៤០លានរៀលផ្សេងទៀត មកប្រគល់ជូនកុមារកំព្រា ជនចាស់ជរា ក្នុងស្រុកក្រគរ ៣៥០ នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកា ៤ម៉ឺន រៀល សម្លៀក បំពាក់១កំផ្លេ និង អាហារមួយចំនួន និងសម្រាប់ជនចាស់ជរា១០០នាក់ ម្នាក់ៗ ទទួលបាន សារុង១ផងដែរ ។

លោក រ៉ូហ្វី អូស្មាន ក៏បានក្រើនរំលឹកដល់បងប្អូន ឲ្យត្រៀមខ្លួន ដើម្បីចូលរួមទៅបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ដែល នឹងត្រូវប្រព្រឹត្តិទៅ នៅមិនដល់២ខែទៀតតែប៉ុ ណ្ណោះ គឺនៅថ្ងៃទី២៩ ខែកក្កដា ២០១៨ខាងមុខ នេះ ព្រោះវាជាការចូលរួមយ៉ាងចាំបាច់បំផុតក្នុងនាមជាពលរដ្ឋខ្មែរ ដែលត្រូវតែបង្ហាញការចូលរួម សម្រេចចិត្តជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ។

លោកបន្តថា៖ ជាការជាក់ស្តែង យើងបាន ឃើញហើយថា តើមានមេដឹកនាំគណបក្សផ្សេងណាក្រៅពីមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែចូលរួមដោះស្រាយរួមសុខ រួម ទុក្ខលំបាក ជាមួយបងប្អូន ។ សព្វថ្ងៃយើងមានមេដឹកនាំល្អ រដ្ឋាភិបាលល្អ ជាអ្នកផ្តល់កំណើត ទី២ដល់យើងទាំងអស់គ្នា ជាអ្នកតស៊ូលះបង់ឈាមស្រស់ ប្រថុយអាយុជីវិតដើម្បីសុខុមាល ភាព សន្តិភាព រស់នៅប្រកបដោយសុខដុមរមនា ជូនប្រជាជាតិ រហូតបានប្រទេសជាតិយើងសព្វថ្ងៃមានការរីកចម្រើនលើគ្រប់វិស័យបេបនេះ ។

លោក រ៉ូហ្វី អូស្មាន ក៏បានកោតសរសើរដល់សប្បុរសជនសាំងហ្គាពួរ តែងតែបានសហ ការចូលរួមឧបត្ថម្ភជូនដល់សហគមន៍ខ្មែរអ៊ីស្លាម នៅស្រុកក្រគរ ជាមួយនឹងគណៈចលនាសាស និកអ៊ីស្លាម ក៏ដូចជាសមាគម សម្ព័ន្ធយុវជនមុស្លិម កម្ពុជាផងដែរ ៕ សំរិត


ចែករំលែក៖