ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ត្រីខុសបច្ចេកទេស ភ្លាតស្នៀតឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ៨,និង០០នាទីព្រឹក ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ មានករណីតចរន្ត អគ្គិសនីឆក់ ត្រី នៅក្រោយផ្ទះបណ្តាលឲ្យខុសបច្ចេកទេស ឆក់មនុស្សស្លាប់ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សម្បត្តិ សុភី ស្រុកកំណើត ខេត្តបាត់ដំបង បច្ចុប្បន្ននៅភូមិ ក្តាមហា ឃុំ ឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកុសល្យវិច័យរួចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុ​​ន រិទ្ធី


ចែករំលែក៖