ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ៨,និង០០នាទីព្រឹក ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ មានករណីតចរន្ត អគ្គិសនីឆក់ ត្រី នៅក្រោយផ្ទះបណ្តាលឲ្យខុសបច្ចេកទេស ឆក់មនុស្សស្លាប់ ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សម្បត្តិ សុភី ស្រុកកំណើត ខេត្តបាត់ដំបង បច្ចុប្បន្ននៅភូមិ ក្តាមហា ឃុំ ឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកុសល្យវិច័យរួចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី