ខេត្តស្វាយរៀង៖ លោកហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបទឧទ្ទេសនាមស្តីពីស្ថានការណ៍នយោបាយបច្ចុប្បន្នរបស់កម្ពុជា ជូនយុវជន សកម្មជនយុវជន និងយុវជនវាគ្មិននៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងនាព្រឹក ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅមន្ទីរគណបក្សប្រជាជនខេត្តស្វាយរៀង ។
ក្នុងបទឧទ្ទេសនាមនេះផងដែរ លោក ជិន ម៉ាលីន សមាជិកក្រុមគ្រូឧទ្ទេសនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏បានឡើងធ្វើបទឧទ្ទេសនាមស្តីពីស្ថានការណ៍នយោបាយបច្ចុប្បន្នរបស់កម្ពុជា ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង មកពីតាមបណ្តាឃុំ ស្រុកទូទាំងខេត្តជាច្រើនរូប ប្រកបដោយបរិយាកាស និងភាពស្និទ្ធស្នាលបំផុតរវាងថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកដែលបានមកចូលរួមក្នុងកម្មវិធីនេះ ៕ សុខ ខេមរា