សម្រាប់ការប្រកួតបាល់ទាត់ World Cup ឆ្នាំ២០១៨នេះ គេនឹងប្រើសត្វឆ្មាថ្លង់មួយក្បាល ឈ្មោះ Achilles ដើម្បីធ្វើការទស្សន៍ទាយលទ្ធផលការប្រកួតរវាងប្រទេសនានា។ ឆ្មានេះ រស់នៅក្នុងសារមន្ទីរ Hermitage ក្នុងក្រុង St. Petersburg របស់ប្រទេសរុស្ស៊ី។
ឆ្មា Achilles នឹងធ្វើការទស្សន៍ទាយលទ្ធផលការប្រកួតដោយជ្រើសរើសចានម្ហូប ដែលមានសញ្ញាក្រុមដែលត្រូវប្រកួតជាមួយគ្នា។ ឆ្មានេះធ្លាប់ទស្សន៍ទាយលទ្ធផលក្នុងការប្រកួតបាល់ទាត់ Confederations Cup នៅឆ្នាំ២០១៧ ម្ដងរួចមកហើយ ដោយពេលនោះ បានទស្សន៍ទាយត្រូវរហូតដល់៧៥ភាគរយ។ ការជ្រើសរើសឆ្មានេះ ដោយសារវាមានអាការថ្លង់ ដែលវាមិនអាចឮសំឡេងពីហ្វូងមនុស្ស។
អំឡុងព្រឹត្តិការណ៍ World Cup លើកៗមុន មានសត្វជាច្រើនដែលត្រូវបានគេប្រើសម្រាប់ទស្សន៍ទាយលទ្ធផលការប្រកួតមានដូចជា សត្វមឹក សត្វអូដ្ឋ សត្វដំរីជាដើម ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ World Cup 2018 មានរយៈពេល១ខែនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។ ក្រុមដែលចាប់ផ្តើមប្រកួតមុនគេគឺក្រុម ម្ចាស់ផ្ទះរុស្ស៊ីប្រកួតជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង១០យប់ ៕ ដេវីត