ព័ត៌មានទាន់ហេតុការណ៍៖

តារាង៦ដួងលេងនៅអង់គ្លេសជាប់ជម្រើសជាតិអាហ្សង់ទីនទៅលេងWorld Cup ក្នុងប្រទេសរុស្ស៊ី

ចែករំលែក៖

កីឡាករចំនួន២៣នាក់ត្រូវបានជ្រើសរើសរួចរាល់ហើយសម្រាប់ក្រុមជម្រើសជាតិ អាហ្សង់ទីនក្នុងនោះមានតារាល្បីៗដូចជា Lionel Messi, Sergio Aguero, Paulo Dybala និង Gonzalo Higuainស៊ុទ្ធតែបានជាប់ទៅដណ្តើមពានរង្វាន់ពិភពលោកនៅក្នុងប្រទេសរុស្ស៊ី។

ប៉ុន្តែខ្សែប្រយុទ្ធរកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A កីឡាករ Mauro Icardi របស់ក្លិប Inter Milan មិនបានជាប់ជម្រើសទៅវិញ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺក្នុងចំណោម២៣រូប មានកីឡាករ៦រួបលេងនៅក្នុង ក្របបខ័ណ្ឌកំពូលរបស់អង់គ្លេសដូចជា Sergio Aguero និង Nicolas Otamendi របស់ក្លិប Manchester City។ កីឡាករ២រូបទៀតនៅក្នុងក្រុមបិសាចក្រហម Manchester Unitedគឺ Sergio Romero និង Marcos Rojo ហើយមានកីឡាករ Willy Caballero របស់តោខៀវChelseaនិងកីឡាករ Manuel Lanzini ដែលលេងឲ្យក្រុម West Ham។

ក្រុមជម្រើសជាតិអាហ្ស៊ង់ទីននឹងចាប់ផ្តើមប្រកួតដំបូងជាមួយនឹងក្រុមអ៊ីស្លង់នៅថ្ងៃទី ១៦ ខែមិថុនា ហើយបន្ទាប់មកត្រូវប៉ះក្រុម ក្រូអាតនិងនីហ្ស៊េរីយ៉ានៅក្នុងពូលD ។

ខាងក្រោមនេះគឺជាសមាជិកទាំង២៣រូបរបស់ក្រុមជម្រើសជាតិអាហ្ស៊ង់ទីន៖

អ្នកចាំទី: Sergio Romero (Manchester United), Willy Caballero (Chelsea), Franco Armani (River Plate).

ខ្សែការពារ: Gabriel Mercado (Sevilla), Federico Fazio (Roma), Nicolas Otamendi (Manchester City), Marcos Rojo (Manchester United), Nicolas Taglafico (Ajax), Javier Mascherano (Hebei Fortune), Marcos Acuna (Sporting Lisbon), Cristian Ansaldi (Torino).

ខ្សែបំរើ: Ever Banega (Sevilla), Lucas Biglia (AC Milan), Angel Di Maria, Giovani Lo Celso (both Paris St-Germain), Manuel Lanzini (West Ham), Cristian Pavon (Boca Juniors), Maximiliano Meza (Independiente), Eduardo Salvio (Benfica).

ខ្សែប្រយុទ្ធ: Lionel Messi (Barcelona), Gonzalo Higuain, Paulo Dybala (both Juventus), Sergio Aguero (Manchester City)៕ ដេវីត


ចែករំលែក៖