លោក Manuel Pellegrini អតីតអ្នកចាត់ការក្រុម Manchester City បានយល់ព្រមទៅកាន់ក្រុមញញួរធំ West Ham ដោយទទួលបានថ្លៃឈ្នួល៥លាន ផោនក្នុងមួយឆ្នាំ។
ក្រុមWest Hamកំពុងស្វែងរកអ្នកចាត់ការថ្មីមកជំនួសតំណែងរបស់លោក David Moyes ដែលបានចាកចេញក្រោយចប់រដូវកាល។ ហើយលោកPellegriniដែលធ្លាប់កាន់ក្រុម Manchester City ៣ឆ្នាំហើយឈ្នះពានអង់គ្លេស Premier League ក្នុងឆ្នាំ២០១៤ គឺជាបេក្ខជនដ៏ល្អបំផុតរបស់ West Ham។
អ្នកចាត់ការទូទៅសញ្ជាតិឈីលីរូបនេះបានចាកចេញពីក្រុមចិន Hebei China Fortuneដើម្បីមកចរចាលក្ខខណ្ឌមួយចំនួនទៀតជាមួយនឹងម្ចាស់ក្លិប West Ham ៕ ដេវីត