តាំងពីសង្គ្រាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េឆ្នាំ១៩៥០ មកទល់ពេលនេះល្មមដល់ទី បញ្ចប់ហើយ ពលរដ្ឋកូរ៉េខាងជើងល្មម ទទួលបាននូវភាពរុងរឿង និងជីវិភាពធូរ ធារ និងចូលរួមជាមួយសហគមន៍អន្តរជាតិហើយ។ តាំងពីសង្គ្រាមកើតឡើងមកទល់ ពេលនេះ ពលរដ្ឋកូរ៉េខាងជើង មិនបានដឹងនូវអ្វីដែលបានកើតឡើងលើពិភពលោកនោះឡើយ ហើយមិនដឹងថាការរស់នៅ របស់ពលរដ្ឋ នៅខាងក្រៅល្អប្រសើរបែប ណានោះទេ។
នៅពេលដែលមេដឹកនាំកូរ៉េខាងជើងឡើងកាន់តំណែងជំនួសឪពុក លោកគីម ជុងអ៊ុនត្រូវបានគេរំពឹងថានឹងបើកទ្វារកូរ៉េខាងជើងឲ្យមានសេរីភាព សន្តិភាព និងរីក ចម្រើន ។ លោកគីមជុងអ៊ុន ជាមនុស្សទាន់ សម័យម្នាក់ លោកធ្លាប់ទៅសិក្សានៅក្រៅ ប្រទេស ទាំងនោះហើយ ទើបលោកអាចផ្លាស់ប្តូរនៅទស្សនៈនយោបាយដឹកនាំ បានយ៉ាងល្អ។
នៅពេលនេះលោកគីម ជុងអ៊ុន នឹង សម្រេចអ្វីគ្រប់យ៉ាងគឺស្ថិតនៅលើបុគ្គលតែម្នាក់ប៉ុណ្ណោះ រួមជាមួយប្អូនស្រីដែលជាដៃគូតែមួយគត់នៅក្នុងការប្រែនយោបាយដឹកនាំប្រទេស ដែលមានតាំងពី ជីតា គីម អុីលស៊ុង និងឪពុកគីមជុងអុីល ។ កន្លង មកលោកគីមជុងអ៊ុន បានកម្ចាត់មន្ត្រី ចាស់ៗ ដែលបន្សល់តាំងពីរបបមុន ដើម្បីកុំឲ្យរារាំងនូវគោលដៅរបស់លោក។
ប៉ុន្តែលោកគីម ជុងអ៊ុន មិនមែនជា មនុស្សទន់ជ្រាយនោះឡើយលោកបានសាកល្បងអាវុធបរមាណូ ច្រើនជាង ជំនាន់ជីតានិងឪពុក ហើយការរីកចម្រើន ផ្នែកអាវុធ អាចនិយាយបានថាដល់ កម្រិតកំពូលហើយ ដែលអាចគំរាមកំហែង អាមេរិកបាន ។ កាលពីជំនាន់មុនគឺបាន ត្រឹមតែ ការពារខ្លួនប៉ុណ្ណោះ មិនអាចវាយ បកទៅលើអាមេរិកបានឡើយ តែពេល នេះផ្សេង។
នៅឧបទ្វីបកូរ៉េ ចំពេលដែលលោក ប្រធានាធិបតីកូរ៉េខាងត្បូងមូន ជេអុីន និង មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានជួបសន្ទនាគ្នាគួរឲ្យភ្ញាក់ផ្អើលនារសៀលថ្ងៃអាទិត្យ ទី២៧ ខែឧសភានៅស្រុក Panmunjom ក្រុមអ្នកកាសែតបរទេសជាច្រើននាក់ដែលបានទៅចូលរួមយកព័ត៌មានស្តីពីការកម្ទេចមជ្ឈមណ្ឌលសាកល្បងអាវុធនុយក្លេអ៊ែរក្រោមដី Punggye-ri ក្នុងទឹកដីកូរ៉េខាងជើងក៏បានចាកចេញពីទីក្រុងព្យុងយ៉ាងដែរ។ ក្នុងចំណោមអ្នកកាសែតបរទេសប្រមាណជា ៣០នាក់ក៏មានលោករ៉ាហ្វា អែល វ៉ូប៊ែរ អ្នកកាសែតអាមេរិករបស់ កាសែត AP ប្រចាំនៅហុងកុងដែរ។ លោក វ៉ូប៊ែរបានយល់ឃើញថា អ្វីដែលក្រុងព្យុងយ៉ាងកំពុងស្វែងរក គឺការផ្សះផ្សាជាមួយ ពិភពលោក និងការចង់បានសន្តិភាព។
« យើងបានធ្វើដំណើរក្នុងចម្ងាយផ្លូវយ៉ាងឆ្ងាយដើម្បីទៅដល់មជ្ឈមណ្ឌលនុយក្លេអ៊ែរ។ យើងបានឃើញ និងបានឮ សំឡេងផ្ទុះយ៉ាងខ្លាំង រួមទាំងការបំផ្លិច បំផ្លាញ។ អស់ជាច្រើនឆ្នាំមកហើយដែលយើងបានធ្វើដំណើរទៅកូរ៉េខាងជើង។ ចំពោះខ្ញុំ ខ្ញុំចាត់ទុកព្រឹត្តិការណ៍មួយនេះជារឿងដ៏កម្រមួយ។ នៅក្នុងអតីតកាល យើងក៏ធ្លាប់បានធ្វើសំណើជាច្រើនដងដើម្បី អាចចូលទៅមើលទីតាំងមជ្ឈមណ្ឌលនុយក្លេអ៊ែរ Punggye-ri នោះ។ តែសំណើរបស់យើងតែងត្រូវបានរបបក្រុងព្យុងយ៉ាងបដិសេធគ្រប់ពេល។
អ្វីដែលកូរ៉េខាងជើងបានព្យាយាមបង្ហាញនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺ មកពីកូរ៉េខាងជើងចង់ផ្សះផ្សាជាមួយពិភពលោក និងចង់បានសន្តិភាព។ ក៏ប៉ុន្តែ ការ រំសាយនុយក្លេអ៊ែរទាំងស្រុងដែលជាគោលដៅចង់បានចុងក្រោយហាក់នៅឆ្ងាយពីការពិតនៅឡើយ។ នៅត្រង់ចំណុចនេះ គេ ត្រូវរង់ចាំឲ្យមានការចរចាស៊ីជម្រៅ និង គ្រប់កម្រិតទាំងអស់ មុននឹងទទួលបានលទ្ធផលពិតប្រាកដមួយ។
ខ្ញុំគិតថា ចំណុចមួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើនទៀតនោះគឺថា កូរ៉េខាងជើងចង់បង្ហាញចេញនូវការប្តេជ្ញាចិត្ត និងប្រយោជន៍របស់ខ្លួនដើម្បីបំពេញតាមលក្ខខណ្ឌដែលកំណត់ដោយអាមេរិក និង បណ្តាប្រទេសផ្សេងទៀតដើម្បីដោះស្រាយបញ្ហា។ តែបើនិយាយពីទីភ្នាក់ងារថាម ពលបរមាណូអន្តរជាតិ ឬការត្រួតពិនិត្យពីស្ថាប័នណាមួយនោះ ខ្ញុំគិតថា កូរ៉េខាងជើងពិតជាពិបាកទទួលយកខ្លាំងណាស់ »។
អាមេរិក បានសន្យាជាមួយកូរ៉េខាង ជើងថា នឹងមិនរំលាយរបប ដឹកនាំនៅ ក្នុងប្រទេសនេះឡើយ ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើងនឹងក្លាយជាប្រទេសមហា អំណាចសេដ្ឋកិច្ចនៅក្នុងតំបន់។កូរ៉េខាងជើងអាចសង្ឃឹមលើអនាគត ! អនាគតដ៏ រុងរឿងនិងសុខសន្តិភាព ដូចកូរ៉េខាងត្បូង ! ប្រសិនបើព្យុងយ៉ាងព្រមបោះបង់យ៉ាងលឿនឆាប់រហ័សនូវអាវុធនុយក្លេអ៊ែរ។
នេះជាលើកទីពីរហើយក្នុងរយៈពេលតែ៦ខែ ដែលប្រមុខការបរទេសអាមេរិកបានជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង។ បើតាមសេចក្តីប្រកាសរបស់លោកប្រមុខការទូតអាមេរិក នៅពេលលោក ត្រលប់មកដល់វ៉ាស៊ីនតោនវិញបានបញ្ជាក់ថា កិច្ចពិភាក្សាជាមួយភាគីកូរ៉េខាងជើង ជាកិច្ចសន្ទនាដ៏រលូន ជាការជជែកលើខ្លឹម សារស៊ីជម្រៅ អំពីបញ្ហាដ៏ស្មុគស្មាញ អំពីសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់លោក គីម ជុងអ៊ុន ដែលត្រូវយក។
សម្រាប់អាមេរិក ប្រសិនបើប្រមុខកូរ៉េខាងជើងត្រៀមលក្ខណៈរួចនោះអាមេរិក នឹងផ្តល់ការធានារ៉ាប់រងឱ្យភ្លាម! បើព្យុងយ៉ាងស្វាហាប់ចាត់វិធានការរំសាយកម្មវិធីនុយក្លេអ៊ែរ នោះសហរដ្ឋអាមេរិកនឹងសហការជាមួយដើម្បីរុញច្រានកូរ៉េខាងជើងឱ្យបានស្គាល់ភាពរុងរឿងដូចកូរ៉េខាងត្បូង។ នេះជាការអះអាងបន្ថែមរបស់លោក ប៊ុម ប៉េអូ ដោយបញ្ជាក់ទៀតថា ប្រសិនបើ លោក គីម ជុងអ៊ុន ជ្រើសរើសផ្លូវល្អ នោះអនាគតនឹងមានតែសន្តិភាពនិងភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ៕ ម៉ែវ សាធី