នៅថ្ងៃទី២៥ ខែឧសភា ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់បានប្រមូលផ្តុំធ្វើបាតុកម្មប្រឆាំងអុីស្រាអែល នៅតំបន់ព្រំដែនហ្គាហ្សា ជាប់អុីស្រាអែល។ នេះជាបាតុកម្មលើកទី៩របស់ពលរដ្ឋប៉ាឡេស្ទីន ចាប់តាំងពីចុង ខែមីនា មកទល់ពេលនេះ។ បាតុកម្មកន្លងមកបណ្តាលឲ្យពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ស្លាប់ និងរងរបួស ដោយប៉ះទង្គិច ហិង្សាជាមួយកម្លាំងទាហានអុីស្រាអែល។
ការធ្វើបាតុកម្មខាងលើ ដើម្បីប្រឆាំង នឹងការគ្រប់គ្រងរបស់អុីស្រាអែល នៅក្នុងតំបន់ដែលប៉ាឡេស្ទីនចាត់ទុកថាជាទឹកដី របស់ខ្លួនមិនអាចប្រកែកបាន។ មិនតែ ប៉ុណ្ណោះបាតុកម្មនេះក៏ប្រឆាំងទៅនឹង ប្រទេសដែលបានប្តូរស្ថានទូតទៅកាន់ ហ្ស៊េរុយសាឡឹមផងដែរ ក្នុងនោះមាន ប៉ារ៉ា ហ្គាយ ហ្គាតេម៉ាឡា និងអាមេរិក។
មេដឹកនាំក្រុមហាម៉ាស់នៅហ្គាហ្សា លោក Ismail Haniya បានចូលរួម នៅក្នុង ការធ្វើបាតុកម្ម នោះផងដែរ។ ក្រុមហា ម៉ាស់បានប្រកាសថានឹងបន្តធ្វើបាតុកម្មនៅហ្គាហ្សា បើទោះបីមានការឡោមព័ទ្ធពីទាហានអុីស្រាអែលយ៉ាងណាក្តី។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាន ប្រកាសថាមានពលរដ្ឋ១១៤នាក់ស្លាប់ និង១៣ពាន់នាក់រងរបួសនៅក្នុងកាបាញ់ប្រហារពីទាហានអុីស្រាអែល ចាប់តាំងពី បាតុកម្មផ្ទុះឡើង៕ ម៉ែវ សាធី