ភ្នំពេញៈ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគបាលប៉ុស្តិ៍បឹងទំពន់១ ឃាត់ខ្លនស្រ្តីម្នាក់រួមនឹងថ្នាំញៀនជាង១០កញ្ចប់ធំកាលពីថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧ម៉៤០នាទី។
កមករប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ត្រី លីន ឡេង ឋានៈ នាយករងមន្ទីរ និងដោយបានការអនុញ្ញាតពីលោក អ៊ុ សុភក្កិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះឆែកឆេរលំនៅដ្ឋាន០១កន្លែងពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនស្ថិតនៅផ្ទះជួលេខ១៣ ផ្លូវលេខ៣បេតេភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនម្ចាស់ផ្ទះ០១នាក់ឈ្មោះ ណៃ ផារី ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ក្នុងការត្រួតពិនិត្យកម្លាំងប្រតិបត្តិការចម្រុះបានចាប់យកវត្ថុតាងរួមមានក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ថង់ធំ , សំបកថង់ប្លាស្ទិចតូចៗមួយចំនួន និង ជញ្ជីងអេឡិចត្រូនិចចំនួន ០១ គ្រឿង ។
ចំពោះជជនសង្ស័យ និងវត្ថុតាងបានប្រគល់ឲ្យកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តតាមនីតិវិធី ៕ តាឡឹម