ព្រះនាង Ayako អាយុ២៧ឆ្នាំ ជាព្រះនាងទីពីររបស់ជប៉ុន ពេលនេះបានរៀបការជាមួយមនុស្សសាមញ្ញបង្ខំឲ្យព្រះនាងត្រូវបោះបង់តួនាទីជាព្រះនាងទៅជាពលរដ្ឋធម្មតាវិញ។
គណកម្មការរាជ្យវាំងជប៉ុនបានប្រកាសកាលពីថ្ងៃទី២៦ ខែមិថុនា ថា ព្រះនាងទី៣ និងជាព្រះនាងពៅនៅក្នុង រាជ្យវង្ស Takamodo ដែលជាប្អូនជីដូនមួយរបស់ព្រះចៅអធិរាជ្យ Akihito ត្រូវរៀបការជាមួយបុរសឈ្មោះ Kei Moriya អាយុ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុននាវាដឹកជញ្ជូន NYK line ។ គូរស្នេហ៍ទាំងពីរបានភ្ជាប់ពាក្យកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ហើយនឹងត្រូវរៀបការនៅព្រះវិហា Meiji Jingu ក្នុងទីក្រុងតូក្យូនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ខាងមុខ។
តាមច្បាប់រាជ្យវង្សជប៉ុន ពេលព្រះនាងរៀបការជាមួយពលរដ្ឋសាមញ្ញ នឹងត្រូវបោះបង់តំណែងជាព្រះនាង ហើយក៏ទទួលបានប្រាក់ប្រមាណ១លានដុល្លារ ដើម្បីផ្តល់ជាដើមទុនដល់ព្រះនាងរកសុីពេលក្លាយជាពលរដ្ឋធម្មតា។
ព្រះនាង Ayako មិនមែនជាព្រះនាងទីមួយនៅក្នុងរាជ្យវង្សដែលរៀបការជាមួយមនុស្សធម្មតានោះឡើយ។ កាលពីខែឧសភាកន្លងមក ចៅស្រីរបស់ព្រះចៅអធិរាជ្យ គឺព្រះនាង Mako ក៏បានរៀបការជាមួយមនុស្សធម្មតាផងដែរ។
សារព័ត៌មាន CNN បានផ្សាយថា ការដែលព្រះនាងបានបោះបង់តំណែងជាបន្តបន្ទាប់នេះ ធ្វើឲ្យមានសំណួរជាច្រើនបានចោទសួរឡើងពីអនាគតរបស់ខ្សែរាជ្យវង្សនៅជប៉ុន អាចនឹងត្រូវ បាត់បង់ក្នុងពេលអនាគត។ នៅពេលដែលព្រះនាងរៀបការជាមួយពលរដ្ឋធម្មតាបានធ្វើឲ្យគ្រួរសាររាជ្យវង្ស ថយចុះសល់តែ១៧អង្គប៉ុណ្ណោះ៕ ម៉ែវ សាធី