ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់បេីករថយន្តបញ្ច្រាសចរាចរណ៍បេីកបុកបុរសម្នាក់ជិះម៉ូតូគៀបជាប់ក្រោមរថយន្តបណ្ដាលរបួស

ចែករំលែក៖

ភ្នំពេញ : បុរសម្នាក់បានរងរបួស ខណៈកំពុងតែជិះម៉ូតូ មកដល់ផ្លូវបំបែកជាបួនត្រូវស្រ្តីម្នាក់បេីករថយន្តមីតស៊ុយមីស៊ី បញ្ច្រាសទិសដៅចរាចរណ៍ជ្រុលបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសអ្នកបេីកម៉ូតូខ្ទោតចេញពីម៉ូតូហេីយម៉ូតូគៀបជាប់ខាងមុខរថយន្តបង្កហេីយត្រូវរថយន្តសង្រ្គោះមកដឹកអ្នករងគ្រោះទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

ហេតុការណ៍នេះបានកេីតឡេីង កាលវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ នៅចំណុចខាងកេីតផ្សារទួលទំពូង តាមបណ្ដោយផ្លូវលេខ១៦៣កែងផ្លូវ៤៥០ស្ថិងនៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពត៍មានពីប្រជាពលរដ្ឋដែលលបានឃេីញហេតុការបានប្រាប់អ្នកសារព័ត៌មានថាមុនកេីតហេតុមានបុរសម្នាក់បេីកម៉ូតូម៉ាកវ៉ែវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FK-៩៩៤៦តាមបណ្ដោយផ្លូវលេខ១៦៣ក្នុងទិសដៅពីតជេីងមកត្បូងលុះមកដល់ផ្លលូវ៤៥០ ក៏មានរថយន្តបេីកបរដោយស្រ្តី២នាក់ជិះ ក្នុងរថយន្តមីតស៊ុយមីស៊ី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២S-១៦៧៣បេីកឆ្លងកាត់លឿនក្នុងទិសដៅពីលិចទៅកេីតមកបុកបុរសអ្នកបេីកម៉ូតូខ្ទោចចេញពីម៉ូតូចំណែកម៉ូតូគៀបជាប់កោងមុខរថយន្តហេីយក្រោយកេីតហេតុរថយន្តបង្កមិនអាចបេីកបរបានក៏ទូរស័ព្ទប្ដឹងសមត្ថកិច្ចដេីម្បីចុះមកកន្លែងកេីតហេតុខ្លាចអ្នកបង្កបេីករត់គេចខ្លួន ។

សត្ថកិច្ចនគរបាលផ្នែកវាស់វែងខណ្ឌបានប្រាប់ថាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបង្កបេីកបរដោយស្រ្តីម្នាក់បេីកបរបញ្ច្រាសទិសដៅចរាចរណ៍បុកបុរសអ្នកបេីកម៉ូតូបណ្ដាលរបួសកំរេីដៃនិងជេីងខាងឆ្វេងមិនរួចក៏រថយន្តសង្រ្គោះមន្ទីរពេទ្យរស្សុីមិត្តភាពខ្មែរសូវៀតហៅពេទ្យរស្សុីដឹកយកទៅព្យាបាលហេីយក្រោយកេីតហេតុសម្របសម្រួលមិនត្រូវនគតបាលយេីងវាស់វែងចាត់ការតាមជំនាញយករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជាបណ្ដោះអាសន្នះសិនរងចាំដោះស្រាយនៅពេលក្រោយ ៕ ស រស្មី


ចែករំលែក៖