ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយនឹងថ្នាំញៀន៣គីឡូក្រាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អគ្គស្នងការនគបាលជំនាញប្រឆាំងគ្រឿងញៀន នៃការិយាល័យក៩ ជាមួយនគបាលជ្រកត្រពាំងគ្រៀល ដកហូតថ្នាំញៀនប្រភេទ មាទឹកកក៣កញ្ចប់ធំ និងឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ចំណុចស្ពានទី២ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចឲ្យដឹងថា កម្លាំងនគរបាលព្រំដែន BLO សហការជាមួយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃការិយាល័យក៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបករណីជួញដូរគ្រឿងញៀន០១ករណីបន្តទៀត និងបានឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ថង លូនប៉ាសឺត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅប៉ាកសេ ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

សមត្ថកិច្ចដកហូតវត្ថុតាងគ្រឿងញៀនបានចំនួន៣កញ្ចប់ និងមានទម្ងនន់៣គីឡូក្រាម ។

ជនសង្ស័យ និងវត្ថុតាងគ្រឿងញៀនត្រូវបានបញ្ជូនកមស្នងការខេត្តដើម្បីចាត់ការបន្តតាមនីវិធី ៕ មាស សុផាត


ចែករំលែក៖