មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន បានស្នើដល់មន្ត្រីឲ្យផ្សព្វផ្សាយអប់រំ ទប់ស្កាត់ការហូរចូល នៃឥទ្ធិពលវប្បធម៌ បរទេស ក្នុងនោះមានការស្លៀកពាក់ខ្លីលើជង្គង់ និងពាក់ស្រោមជើងបាជាដើម។ តាមច្បាប់កំណត់នៅកូរ៉េខាងជើង ស្ត្រី ស្លៀកខ្លីលើជង្គង់ និងពាក់ស្រោមជើង បា នឹងត្រូវផាកពិន័យ ជាទឹកប្រាក់៤ ដុល្លារ។
កាលពីដើមខែមិថុនា មេដឹកនាំកូរ៉េខាង ជើងលោក គីម ជុងអ៊ុន បានស្នើដល់មន្ត្រីឲ្យធ្វើការផ្សព្វផ្សាយអបរំ ទប់ស្កាត់ឥទ្ធិពលវប្បធម៌លោកខាងលិច ក្នុងនោះមានទាំងការធ្វើតាមក្រុមតារាចម្រៀងស្រី K Pop នៅកូរ៉េខាងត្បូង ដែលបានទៅសម្តែងនៅកូរ៉េខាងជើងកន្លងមក។ ក្រៅពីនេះការ លាបពណ៌សក់ ស្លៀកពាក់អាវខោរឹប ដែលមានអក្សរអង់គ្លេស ក៏ត្រូវបានហាមប្រាមនៅកូរ៉េខាងជើងផងដែរ។
ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីជាន់ ខ្ពស់កូរ៉េខាងជើង បានកោះប្រជុំមន្ត្រីនៅតាមបណ្តាខេត្ត ដើម្បីទប់ស្កាត់នឹងឥទ្ធិពលបរទេសមកលើវប្បធម៌កូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងក៏បានហាមពលរដ្ឋប្រើប្រាស់ទូរស័ព្ទបរទេស ឬស្តាប់ចម្រៀងកូរ៉េ ខាងត្បូង។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានស្នើដល់រដ្ឋាភិបាលចិនលុបទណ្ឌកម្មលើ កូរ៉េខាងជើងឲ្យបានឆាប់បំផុត ដើម្បីជាការជួយដល់សេដ្ឋកិច្ចប្រទេសនេះ។ សារព័ត៌ មាន Reuters នៅថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ បានផ្សាយថា មេដឹកនាំកូរ៉េខាង ជើង លោក គីម ជុងអ៊ុន បានស្នើឲ្យប្រធានា ធិបតីចិន លោក ស៊ី ជីនពីង ធ្វើការងាររួមគ្នាដើម្បីបញ្ចប់ការដាក់ទណ្ឌកម្មលើប្រទេស របស់លោកឲ្យបានកាន់តែឆាប់រហ័ស ស្របពេលដែលសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង សន្យារួមដៃគ្នារក្សា សម្ពាធ និងដាក់ទណ្ឌកម្មជាអតិបរាមា ប្រឆាំងទីក្រុងព្យុងយ៉ាង រហូតដល់រំសាយអាវុធនុយក្លេអ៊ែរចោលទាំងស្រុង។
សារព័ត៌មានជប៉ុន Yomiuri ផ្អែកលើ ប្រភពដែលខ្លួនទទួលបាន បានឲ្យដឹងថា ការស្នើរបស់លោក គីម ធ្វើឡើងនៅក្នុង ជំនួបជាមួយ លោក ស៊ី នៅឯទីក្រុងប៉េកាំង កាលពីខែមិថុនាកន្លងទៅ។ សារព័ត៌មានជប៉ុនមួយនេះក៏បានបញ្ជាក់ដែរថា មេដឹក នាំកូរ៉េខាងជើង បានប្រាប់ប្រធានាធិបតី ចិន លោក ស៊ី ជីនពីង ថាលោកចង់ឲ្យចិនជួយបិទបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីព្រោះលោកទទួលបាន ជោគជ័យនៅ ក្នុងជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ តាមអ្វី ដែលចិនចង់បាន។
គួរបញ្ជាក់ថា បើតាម Yomiuri លោក ស៊ី ជីនពីង បានប្រាប់លោក គីម ជុងអ៊ុន វិញថា ចិននឹងប្រឹងប្រែងជាអតិបរមា។ លោក គីម បានបំពេញដំណើរទស្សនកិច្ច ជាលើកទី៣ ទៅកាន់ប្រទេសចិន នៅក្នុង ឆ្នាំ២០១៨នេះ តែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកជួបជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ក្នុងប្រទេស សិង្ហបុរី៕ ម៉ែវ សាធី