ខេត្តកោះកុង៖ មានសេចក្តីរាយការណ៍មកថា មានករណីជនបរទេសម្នាក់ ស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ កោះកុងសុីធី ស្ថិតក្នុង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងម្ចាស់សណ្ឋាគារដឹងនៅរសៀល ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ។
សេចក្តីរាយការ ពីសមត្ថកិច្ចបានឲ្យដឹងថា សពរងគ្រោះឈ្មោះ MCDONALD THEODORE SYDNEY. ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិ អូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ ៖ PA 6301411 ទិដ្ឋាការលេខ ៖ Ei 01382824. សុពលភាព 04-SEP-2018 ។
មូលហេតុ៖ ផឹកស្រាច្រើន បណ្តាលឲ្យគាំងបេះដូងស្លាប់ ក្រោយធ្វើកោសល្យវិច័យរួច សាកសពបានយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត កំពុងទំនាក់ទំនង ទៅស្ថានទូត ដើម្បីដឹកបញ្ជូនទៅស្រុកកំណើតវិញ ៕ ឆ្លាមសមុទ្រ