ព័ត៌មានទាន់ហេតុការណ៍៖

NABAផ្តល់ជូនការសម្តែងសិល្បៈចម្រុះពណ៌ដ៏អស្ចារ្យគ្មានពីរនៅកម្ពជា!

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី ៧ កក្កដា ២០១៨ ៖ ត្រៀមខ្លួនដើម្បីទទួលយកនូវអារម្មណ៍ដ៏ប្លែកពី ព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌ Viva La Coloursដ៏មហស្ចារ្យនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ចាប់ពីថ្ងៃសៅរ៍ ទី៧ កក្កដានេះតទៅ! ក្លាយជាទស្សនិកជនដំបូងគេបង្អស់ដែលមកទស្សនាការសម្តែងដ៏អស្ចារ្យនេះ! ចូលទស្សនាដោយសេរី!

ចូលរួមសម្តែងដោយសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិល្បីឈ្មោះជាច្រើនក្រុម ការសម្តែងលំដាប់ពិភពលោកនេះនឹងផ្តល់នូវទស្សនីយភាពចម្រុះពណ៌ដ៏ប្លែកមិនធ្លាប់មាននៅកម្ពុជាអមដោយការចាក់បញ្ចាំងភ្លើងចម្រុះពណ៌ និងរូបភាពវីដេអូ 3D mapping ដ៏ប្លែកភ្នែក! ការសម្តែងថ្មីស្រឡាងនេះ រួមមានការសម្តែងចម្រៀង រាំ និងសៀករហ័សកម្មដែលលោកអ្នកមិនធ្លាប់ទស្សនា ។

ជាពិសេស ពុកម៉ែបងប្អូនទាំងអស់ នឹងបានទស្សនាការសម្តែងលំដាប់ពិភពលោករបស់កំពូលអ្នកសម្តែងសៀកលើអាកាសពីរនាក់បងប្អូនមកពីប្រទេសអេត្យូពីនៃទ្វីបអាហ្វ្រិកដែលពួកគេបានធ្វើឲ្យទស្សនិកជនជុំវិញសកលលោកស្ញើចសរសើរនៅក្នុងកម្មវិធី Spain’s Got Talent និងទទួលការចុចប៊ូតុងមាសពីគណកម្មការថែមទៀតផង! នៅពេលនេះ ពួកគេនឹងចូលរួមសម្តែងជាមួយក្រុមរាំដ៏រស់រវើកមកពីប្រទេសកូឡុំប៊ីប្រចាំណាហ្គាវើលដ៍ដែលធានាថាពិតជាប្លែក! ការសម្តែងសៀកដ៏មហស្ចារ្យមួយទៀត គឺលោកអ្នកនឹងបានជួបជាមួយអ្នកសម្តែងសៀករហ័សដូចផ្លេកបន្ទោរមកពីប្រទេសរុស្ស៊ីដែលពួកគាត់អាចប្តូរសម្លៀកបំពាក់ពីមួយឈុតទៅមួយឈុតក្នុងរយៈពេលតិចជាងមួយវិនាទី ខណៈអ្នកសម្តែងសៀកសន្លឹកបៀមកពីតៃវ៉ាន់ក៏នឹងបង្ហាញវត្តមានផងដែរ ។

ចូលទស្សនាឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា! ណាហ្គាវើលដ៍ ផ្តល់ជូនកន្លែងអង្គុយដ៏មានផាសុកភាពចំនួន ១.០០០ កៅអី មកមុនបានមុន! កុំភ្លេចនាំក្រុមគ្រួសារ និងមិត្តភ័ក្តិមកជាមួយផង ។ កុមារក៏អាចចូលទស្សនាការសម្តែងលំដាប់ផ្កាយ ៥ នេះបានផងដែរ ។ ការសម្តែងនេះ នឹងផ្តល់ជូនពីថ្ងៃទី ៧ កក្កដា រហូតដល់ថ្ងៃទី ១២ សីហា នៅម៉ោង ៧:៣០ យប់ ពីរៀងរាល់ថ្ងៃពុធដល់អាទិត្យ នៅសា​លមហោស្រពលំដាប់ពិភពលោក NABA នៅណាហ្គាទី ២ ។

មុនទស្សនាការសម្តែង លោកអ្នកអាចមកពិសាប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋានប្រណីត 2Pangea ពីម៉ោង ៥:៣០ ល្ងាចដល់ម៉ោង ៧:៣០ យប់រៀងរាល់ថ្ងៃ ២ នាក់គិតថ្លៃ ១ នាក់ប៉ុណ្ណោះ! ភោជនីយដ្ឋានប្រណីតនេះ មានទីតាំងទល់មុខសាលមហោស្រព NABA នៅជាន់ទី ២ ណាហ្គាទី ២ ដែលជាភោជនីយដ្ឋានប៊ុហ្វេអន្តរជាតិដែលមានប្រវែងវែងជាងគេក្នុងរាជធានីភ្នំពេញ ២ នាក់ចំណាយតែ ៣៣$ ប៉ុណ្ណោះ (មានន័យថា ម្នាក់ចំណាយ ១៦,៥០$ ប៉ុណ្ណោះ) ចំណែកប៊ុហ្វេថ្ងៃត្រង់ពីម៉ោង ១២ ថ្ងៃត្រង់ដល់ម៉ោង ២:៣០ រសៀល លោកអ្នកចំណាយតែ ២៨$ ប៉ុណ្ណោះសម្រាប់ ២ នាក់ ។ ផ្តល់ជូនចំណតរថយន្តឥតគិតថ្លៃផងដែរនៅក្នុងអាគារណាហ្គាទី ២ ។

###

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរសាលមហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

 

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86

Email:phouksolinda@nagaworld.com

ទស្សនាព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌ដ៏មហស្ចារ្យនៅ NABA

 

ប៊ុហ្វេថ្ងៃត្រង់ និងល្ងាច ២ នាក់គិតថ្លៃ ១ នាក់នៅ 2Pangea


ចែករំលែក៖