ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ១១ឆ្នាំលង់ទឹកស្រះស្លាប់ដោយសារចុះហែលលេងមិនប្រយត្ន័

ចែករំលែក៖

ខេត្តរតនគិរីៈ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានចុះទៅហែលទឹកលេងក្នុងទឹកស្រះ ហើយ​រអិលជើងធ្លាក់ចូលកន្លែងទឹកជ្រៅបណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងក្នុងនៅវេលាម៉ោង៤ទៅម៉ោង៥ល្ងាច ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិ១ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី ។

តាមប្រភពបានឱ្យដឹងថាក្មេង​ស្រីរងគ្រោះឈ្មោះ ឡន ដារត្ន័ អាយុ១១ឆ្នាំ សិស្ស មានឪពុកឈ្មោះ មិន លុច អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរកសិកររស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យកន្លែងកើតហេតុនិងធ្វើកោសល្យវិច័យឃើញថា ក្មេងស្រីរងគ្រោះពិ​តជាស្លាប់ដោយសាលង់ទឹកប្រាកដមែន ។

ក្រោយ ពិនិត្យហើយ សាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ជីវ័ន្ត


ចែករំលែក៖